សិល្បៈ លួងលោម គឺជាមធ្យោបាយយកចិត្តមនុស្ស ធ្វើឲ្យគេត្រូវចិត្ត ធ្វើឲ្យគេចូលចិត្ត។ ដើម្បីនឹងយកចិត្តគេបានយើងត្រូវយល់ពីចិត្តសាស្ត្រមនុស្ស។ អ្នកណាក៏ដូចអ្នកដែរ តែងចង់ឲ្យគេគោរព ចង់ឲ្យគេយល់ថាខ្លួនសំខាន់ តែងគិតថាគំនិតខ្លួនត្រឹមត្រូវ។ ខាងក្រោមគឺជាមធ្យោបាយខ្លះក្នុងការយកចិត្តមនុស្ស៖ - ដាច់ខាតកុំជជែកយកឈ្នះចាញ់៖ ការប្រកែកយកឈ្នះមិនអាចជួយអ្វីដល់អ្នកបានច្រើនទេ។ អ្នកជជែកឈ្នះគេតើគេព្រមកែគំនិតរបស់គេមកស្របនឹងអ្នកវិញទេ? ទេ ...
អានបន្ត
ខារ៉ាអូខេ ជាទម្រង់នៃការកំសាន្តដ៏ពេញនិយមមួយនៅទូទាំងពិភពលោក។ អ្នកចេះច្រៀង និងមិនចេះច្រៀងសុទ្ធតែអាចកំសាន្តសប្បាយដូចគ្នា តាមរយៈខារ៉ាអូខេ។ អ្នកដែលមិនចូលចិត្តច្រៀងលេងនៅតាមបា ឬទីសាធារណៈ ក៏នៅអាចកំសាន្តបានដោយស្ងាត់ៗជាមួយក្រុមគ្រួសារនៅផ្ទះរៀងៗ ខ្លួន។ កាលពីមុន ម៉ាស៊ីនចាក់ខេរ៉ាអូខេ ប្រើជាមួយកាសែត តែបច្ចុប្បន្នបច្ចេកវិទ្យាកាន់តែទំនើប គេអាចច្រៀងខារ៉ាអូខេបានតាម វីស៊ីឌី ឬឌីវិឌី និងប្រព័ន្ធឌីជីផល។ តើខារ៉ាអូខេមានកំណើតតាំងពីពេល ...
អានបន្ត
មនុស្ស ប្រើប្រាស់ពេជ្រចាប់តាំងពីរាប់ពាន់ឆ្នាំមកហើយ។ ពេជ្រនៅតែតំណាងឲ្យអំណាចនិងកេរ្តិ៍ឈ្មោះ។ ជនល្បីៗនៅទូទាំងពិភពលោកសុទ្ធតែពាក់ពេជ្រ។ ពេជ្រគឺជារ៉ែដែលគេទាញយកចេញពីក្រោមដី។ ពេជ្រត្រូវបានគេច្នៃដុសខាត់ឲ្យចែងចាំង ហើយលក់ចេញក្នុងតម្លៃដ៏ថ្លៃ។ អស់រយៈពេលច្រើនជំនាន់មកហើយ មនុស្សបានចុះទៅក្រោមដីដ៏ជ្រៅដើម្បីរុករកត្បូងមានតម្លៃ។ នេះជាកិច្ចការដ៏លំបាកនិងដ៏មានគ្រោះថ្នាក់។ ពេជ្រកកើតឡើងពីកាបូនរាប់លានឆ្នាំមកហើយ ក្រោមសំពាធ ...
អានបន្ត
· ទារកទើបកើតអាចមើលឃើញ វត្ថុជុំវិញក្នុងរវាង ២៥ សង់ទីម៉ែត្រ · ទារកអាយុត្រឹមតែមួយខែ អាចចាំសំលេងម្តាយ និងស្គាល់រូបរាងម្តាយ · ទារកស្គាល់ក្លិនរបស់ម្តាយ និងចំណាំក្លិនទឹកដោះ · ក្នុងកំឡុងអាយុមួយឆ្នាំ ទារករៀនសូត្រពីម្តាយដែលជាគ្រូដំបូងបង្អស· ទារករៀនពីអ្នកតាមរយៈការនិយាយនិងការប្រលែងលេងជាមួយអ្នក ស្វែងយល់អំពីកូនក្មេង· ទារកដែលម្តាយឧស្សាហ៍និយាយជាមួយ ឆាប់រៀនចេះភាសាជាងទារកដែលមិនសូវមានអ ...
អានបន្ត
តាមធម្មតា គេជល់កែវគ្នានៅពេលអបអរ ឬប្រសិទ្ធិពរជ័យក្នុងឱកាសអ្វីមួយ។ តើហេតុអ្វីចាំបាច់ត្រូវជល់កែវគ្នាឲ្យឮសំលេងកែវប៉ះគ្នា? រឿងនេះមានការបកស្រាយច្រើនបែប តែយើងសូមលើកយកតែមួយបែបមកពណ៌នានៅទីនេះ។ សាច់រឿងមានជាប់ទាក់ទងនឹងវិញ្ញាណទាំងប្រាំ គឺកាយវិញ្ញាណ ចក្ខុវិញ្ញាណ ឃានវិញ្ញាណ ជីវ្ហាវិញ្ញាណ និងសោតវិញ្ញាណ។ ពេលផឹកភេសជ្ជៈវិញ្ញាណទាំងបួនខាងដើម គឺសុទ្ធតែបានទទួលដឹងទាំងអស់ ពោលគឺ៖ ១. កាយវិញ្ញាណ គឺដៃបានប៉ះកែវភេសជ្ជៈ ២. ចក្ខុវិ ...
អានបន្ត
ម៉ារ៉ាតុង គឺជាកីឡាមួយដែលទាមទារនូវកាយសម្បទាដ៏រឹងមាំនិងអំណត់ព្រោះ ត្រូវរត់លើកំណាត់ផ្លូវដ៏ឆ្ងាយ ប្រមាណជាង ៤០ គីឡូម៉ែត្រ។ ការរត់ម៉ារ៉ាតុងត្រូវបានចាត់ចូលជាកីឡាអូឡាំពិចចាប់តាំងពី ឆ្នាំ ១៨៩៦ មកម៉្លេះ។ កីឡារត់ប្រណាំងម៉ារ៉ាងតុង ត្រូវបានគេហៅឈ្មោះដូច្នេះបន្ទាប់ពីទាហានក្រិចម្នាក់បានរត់ពី ទីក្រុងម៉ារ៉ាតុងរហូតមកដល់ទីក្រុងអាថែន ដើម្បីនំាយកនូវសារអំពីជ័យជំនះរបស់ក្រិចទៅលើពួកឈ្លានពាន ក្នុងឆ្នាំ ៤៩០ មុនគ្រិស្តសករាជ។ ក ...
អានបន្ត