ព្យាយាម​គង់​បាន​សម្រេច
សាមគ្គី​ជា​កម្លាំង
ចេះ​ដប់​មិន​ស្មើ​ប្រសប់​មួយ
ចំណេះ​ជា​អាហារ​ ប្រាជ្ញា​ជា​អាវុធ

ចិត្ត​សាស្ត្រ​ទារក​

· ទារក​ទើប​កើត​អាច​មើល​ឃើញ វត្ថុ​ជុំ​វិញ​ក្នុង​រវាង ២៥ សង់ទីម៉ែត្រ

· ទារកអាយុ​ត្រឹម​តែ​មួយ​ខែ​ អាច​​ចាំ​សំលេង​ម្តាយ និង​ស្គាល់​រូប​រាង​ម្តាយ

· ទារក​ស្គាល់​ក្លិន​របស់​ម្តាយ​ និង​ចំណាំ​ក្លិន​ទឹក​ដោះ

· ក្នុង​កំឡុង​អាយុ​មួយ​ឆ្នាំ ទារក​រៀន​សូត្រ​ពីម្តាយ​​ដែល​ជា​គ្រូ​ដំបូង​​បង្អស· ទារក​រៀន​ពី​អ្នក​តាម​រយៈ​ការ​និយាយ​និងការ​ប្រលែង​លេង​ជាមួយ​អ្នក

ស្វែង​យល់​អំពី​កូន​ក្មេង· ទារក​ដែល​ម្តាយ​ឧស្សាហ៍​និយាយ​ជាមួយ​ ឆាប់​រៀន​ចេះ​ភាសា​ជាង​ទារក​ដែល​មិន​សូវ​មាន​អ្ន​ក​និយាយ​ជាមួយ។ ចូរ​និយាយ​ជាមួយ​ទារក​ឲ្យ​បាន​ច្រើន​។ ពេល​អ្នក​ធ្វើ​អ្វី​មួយ​ចូរ​ប្រាប់​ទារក​ថា​អ្នក​កំពុង​ធ្វើ​អ្វី ឧទាហរណ៍​ ម៉ាក់​កំពុង​រៀប​ចំ​ងូត​ទឹក​ឲ្យ​កូន ... នេះ​គឺ​ដៃ​របស់​កូន​ នេះ​គឺ​ជើង​របស់​កូន។ ដំបូង​ទារក​នឹង​សំលឹង​មើល​ចលនា​បបូរ​មាត់​របស់​អ្នក​ បន្ទាប់​មក​ព្យាយាម​លៀន​អណ្តាត​ចេញ​។ ក្នុង​រវាង​ ៨​អាទិត្យ​ ទារក​ចាប់ផ្តើម​និយាយ​ កេ ក.. មិន​ច្បាស់​ ហើយ​មិន​មាន​អត្ថន័យ​អ្វីដែរ​។

· ទារក​រៀន​ភាសា​ពី​អ្នក​ ដូច្នេះ​ចូរ​និយាយ​ទៅ​កាន់​កូន​របស់​អ្នក​ហើយ​ទុក​ពេល​ឲ្យ​គេ​ឆ្លើយ​តប​មក​ វិញ​ដែល​បញ្ជាក់​ថា​គេ​ចាប់​បាន​រឿង​ដែល​អ្នក​និយាយ​។ ពេល​អ្នក​ធ្វើ​អ្វី មួយ​ជាមួយ​ទារក​ចូរ​និយាយ​ជាមួយ​គេ​ថា​អ្នក​កំពុង​ធ្វើ​អ្វី។

· ទារក​ចូលចិត្ត​អ្វី​ដែល​ជា​ទម្លាប់ ចូល​ចិត្ត​ឲ្យ​គេ​ថ្នាក់​ថ្នម​ពេល​ខឹង​មួម៉ៅ។ ចូរ​បំពេរ​ឬ​លួង​ពេល​កូន​យំ ឬ​គេង ហើយ​ធ្វើ​ជា​ទម្លាប់​ដដែល​ៗ​ ដើម្បី​ឲ្យ​កូន​នឹង​ឃើញ​ ហា៎ ពី​ម្សិល​ម៉ិញ​ម៉ាក់​ខ្ញុំ​ក៏​បំពេរ​អញ្ចឹង​ដែរ។

· ពេល​ទារក​ធ្វើ​អ្វី​មួយ ឬ​និយាយ​ ចូរ​ឆ្លើយ​ភ្លាម​ដើម្បី​ធ្វើ​ឲ្យ​ទារក​មាន​អារម្មណ៍​ថា​គេ​សំខាន់ និង​​មាន​តម្លៃ (ទារក​ក៏​ដូច​មនុស្ស​ពេញ​វ័យ​ដែរ​ចង់​ឲ្យ​គេ​ឃើញ​ថា​ខ្លួន​សំខាន់​)។

· ចូរ​ហៅ​ឈ្មោះ​ទារក​ ដើម្បី​ឲ្យ​គេ​មា​នអារម្មណ៍​ជា​បុគ្គល​ម្នាក់​ ។ ពេល​អាយុ​៦​ខែ​ ចូរ​ដាក់​គេ​នៅ​មុខ​កញ្ចក់​ ដើម្បី​ឲ្យ​គេ​ទទួល​អារម្មណ៍​ស្គាល់​ខ្លួន​ឯង។

អត្ថបទ​ដោយ គេហទំព័រ​សាលារៀន salarean.com