ព្យាយាម​គង់​បាន​សម្រេច
សាមគ្គី​ជា​កម្លាំង
ចេះ​ដប់​មិន​ស្មើ​ប្រសប់​មួយ
ចំណេះ​ជា​អាហារ​ ប្រាជ្ញា​ជា​អាវុធ

អត្ថន័យ​នៃ​ការ​ជល់​​កែវ​

តាមធម្មតា​ គេ​ជល់​​កែវ​គ្នា​នៅ​ពេល​អបអរ​ ឬ​ប្រសិទ្ធិពរ​ជ័យ​ក្នុង​ឱកាស​អ្វី​មួយ។ តើ​ហេតុអ្វី​ចាំ​បាច់​ត្រូវ​ជល់​​កែវ​គ្នា​ឲ្យ​ឮ​សំលេង​កែវ​ប៉ះ​គ្នា? រឿង​នេះ​មានការ​បក​ស្រាយ​ច្រើន​បែប​ តែ​យើង​សូម​លើក​យក​តែ​មួយ​បែប​មក​ពណ៌នា​នៅ​ទី​នេះ។ សាច់​រឿង​មាន​ជាប់​ទាក់​ទង​នឹង​វិញ្ញាណ​ទាំ​ង​ប្រាំ​ គឺ​កាយ​វិញ្ញាណ ចក្ខុវិញ្ញាណ ឃាន​វិញ្ញាណ ជីវ្ហា​វិញ្ញាណ និង​សោត​វិញ្ញាណ។ ពេល​ផឹក​ភេសជ្ជៈ​វិញ្ញាណ​ទាំង​បួន​ខាង​ដើម​ គឺ​សុទ្ធ​តែ​បាន​ទទួល​ដឹង​ទាំង​អស់​​ ពោល​គឺ៖

១.​ កាយ​វិញ្ញាណ​ គឺ​ដៃ​បាន​ប៉ះ​កែវ​ភេសជ្ជៈ

២. ចក្ខុ​វិញ្ញាណ គឺ​ភ្នែក​បាន​ឃើញ​កែវ​ភេសជ្ជៈ

៣. ឃាន​វិញ្ញាណ គឺ​ច្រមុះ​បាន​ហិត​ក្លិន​ភេសជ្ជៈ និង

៤. ជីវ្ហា​វិញ្ញាណ គឺ​អណ្តាត​បាន​ក្រេប​រសជាតិ​ភេសជ្ជៈ

មាន​តែ​សោត​វិញ្ញាណ​ គឺ​ត្រចៀក​ទេ​ដែល​មិន​ទាន់​បាន​ឮ។ ដូច្នេះ​​គេ​ជល់​កែវ​គ្នា​ដើម្បីឲ្យ​ត្រចៀក​បាន​ឮ​ដែរ។ សរុប​មក​វិញ្ញាណ​ទាំង​ប្រាំសុទ្ធ​តែ​បាន​ដឹង​ឮ​ទាំ​ង​អស់​គ្នា។

អត្ថបទ​ដោយ គេហទំព័រ​សាលារៀន salarean.com