ដើមកំណើត ខារ៉ាអូខេ
ខារ៉ាអូខេ ជាទម្រង់នៃការកំសាន្តដ៏ពេញនិយមមួយនៅទូទាំងពិភពលោក។ អ្នកចេះច្រៀង និងមិនចេះច្រៀងសុទ្ធតែអាចកំសាន្តសប្បាយដូចគ្នា តាមរយៈខារ៉ាអូខេ។ អ្នកដែលមិនចូលចិត្តច្រៀងលេងនៅតាមបា ឬទីសាធារណៈ ក៏នៅអាចកំសាន្តបានដោយស្ងាត់ៗជាមួយក្រុមគ្រួសារនៅផ្ទះរៀងៗ ខ្លួន។ កាលពីមុន ម៉ាស៊ីនចាក់ខេរ៉ាអូខេ ប្រើជាមួយកាសែត តែបច្ចុប្បន្នបច្ចេកវិទ្យាកាន់តែទំនើប គេអាចច្រៀងខារ៉ាអូខេបានតាម វីស៊ីឌី ឬឌីវិឌី និងប្រព័ន្ធឌីជីផល។
តើខារ៉ាអូខេមានកំណើតតាំងពីពេលណាមក? នរណាជាអ្នកបង្កើតដំបូងគេ?
ពាក្យថាខារ៉ាអូខេ (karaoke) ជាភាសាជប៉ុនដែលមានន័យថា វង់តន្ត្រីទទេ ។ ម៉ាស៊ីនខារ៉ាអូខេត្រូវបានបង្កើតដំបូងនៅឆ្នាំ ១៩៧១ ដោយតន្រ្តីករជប៉ុនឈ្មោះ ដាយស៊ូកិ អ៊ិណូអិ (Daisuke Inoue)។ ដើមហេតុដែលធ្វើឲ្យលោក ដាយស៊ូកិ អ៊ីណូអិ បង្កើតម៉ាស៊ីននេះឡើងមកពីភ្ញៀវរបស់គាត់តែងតែសុំឲ្យគាត់ថត សំលេងតន្ត្រីរបស់គាត់ទុកដើម្បីឲ្យពួកគេបានច្រៀងតាម។ ដោយមើលឃើញថាមានតម្រូវការខ្ពស់ លោកក៏បានច្នៃបង្កើតជាម៉ាស៊ីនមួយដែលមានលក្ខណៈស្រដៀងនឹងម៉ាស៊ីន ថតសំលេងដែលអាចចាក់ចម្រៀងបាន ដោយជួលក្នុងតម្លៃ ១០០ យេន ក្នុងមួយលើកៗ។
ឆ្នាំ ១៩៩៩ ទស្សនាវដ្តីថាម (Time Magazine) បានដាក់ឈ្មោះលោក ដាយស៊ូកិ អ៊ីណូអិ ចូលក្នុងបញ្ជីឈ្មោះ ជនដែលមានឥទ្ធិពលបំផុតនៅអាស៊ីប្រចាំសតវត្សរ៍ ។ ឆ្នាំ ២០០៤ លោកទទួលបាន ពានរង្វាន់ណូបែលសន្តិភាពសម្រាប់ការច្នៃប្រឌិតបង្កើត ខារ៉ាអូខេ ឡើង។ ដើមឡើយ ខារ៉ាអូខេ មានភាពពេញនិយមក្នុងតំបន់អាស៊ីខាងកើត រួចមកអាស៊ីអាគ្នេយ៍ ហើយរីកសាយភាយទៅអាមរិក អឺរ៉ុប និងផ្នែកផ្សេងៗនៃពិភពលោក។
រៀបរៀងដោយ salarean.com
