ព្យាយាម​គង់​បាន​សម្រេច
សាមគ្គី​ជា​កម្លាំង
ចេះ​ដប់​មិន​ស្មើ​ប្រសប់​មួយ
ចំណេះ​ជា​អាហារ​ ប្រាជ្ញា​ជា​អាវុធ

កីឡា​រត់​ប្រណាំង​ម៉ារ៉ា​តុង​មាន​ដើម​កំណើត​មក​ពី​ណា?

ម៉ារ៉ាតុង ​ គឺ​ជា​កីឡា​មួយ​ដែល​ទាម​ទារ​នូវ​កាយ​សម្បទា​ដ៏​រឹង​មាំ​និ​ងអំណត់​ព្រោះ​ ត្រូវ​រត់​លើ​កំណាត់​ផ្លូវ​ដ៏​ឆ្ងាយ​ ប្រមាណ​ជាង​ ៤០ គីឡូ​ម៉ែត្រ។ ការ​រត់​ម៉ារ៉ាតុង​ត្រូវ​បាន​ចាត់​ចូល​ជា​កីឡា​អូឡាំ​ពិច​ចាប់​តាំង​ពី​ ឆ្នាំ​ ១៨៩៦ ​មក​ម៉្លេះ។

កីឡា​រត់​ប្រណាំង​ម៉ារ៉ាង​តុង​ ត្រូវ​បាន​គេ​ហៅ​ឈ្មោះ​ដូច្នេះ​បន្ទាប់​ពី​ទាហាន​ក្រិច​ម្នាក់​បាន​រត់​ពី​ ទី​ក្រុង​ម៉ារ៉ា​តុង​រហូត​មក​ដល់​ទីក្រុង​អា​ថែន​ ដើម្បី​នំា​យក​នូវ​សារ​អំពី​ជ័យ​ជំនះ​របស់​ក្រិច​ទៅ​លើ​ពួក​ឈ្លាន​ពាន​ ក្នុង​ឆ្នាំ ៤៩០ មុន​គ្រិស្ត​សករាជ។​

កាល​ដើម​ឡើយ​កីឡា​អូឡាំពិច​នៅ​ទីក្រុង​អាថែន​ក្នុង​ឆ្នាំ​ ១៨៩៦ គេ​ចាត់​ឲ្យ​មាន​អ្នក​រត់​ប្រណាំង​ចំនួន​ ១៦ នាក់។ ដោយ​សារ​តែ​អ្នក​ទាំង​ ១៦ មិន​មាន​បទ​ពិសោធន៍ និង​មិន​បាន​ហ្វឹក​ហាត់​ត្រឹម​ត្រូវ​ទៀត​នោះ ពួក​គេ​ទាំង​អស់​មិន​អាច​រត់​ចប់​ដល់​ទី​ឡើយ​ ពោល​គឺ​ភាគ​ច្រើន​សន្លប់​ អស់​កម្លាំង​ពាក់​កណ្តាល​ទី។ ក្រោយ​មក​មាន​ជន​ជាតិ​ក្រិច​ម្នាក់​ អាច​ធ្វើ​បាន​ដោយ​ជោគ​ជ័យ​លើ​ចំងាយ​ផ្លូវ​ទាំង​មូល។ ជោគ​ជ័យ​របស់​គាត់​ធ្វើ​ឲ្យ​អ្នក​ផ្សេង​ក្រោយ​ៗ​មក​ទៀត​មាន​ទឹក​ចិត្តពុះ​ ពារ​ទៅ​មុខ។ សព្វ​ថ្ងៃ​នេះ​ គេ​អាច​រត់​បាន​ចំងាយ​ផ្លូវ​ជាង​ ៤០ គីឡូ​ម៉ែត្រ​នេះ​តែ​ត្រឹម​រយៈពេល​ ពីរ​ម៉ោង​កន្លះ​តែ​ប៉ុណ្ណោះ។

អត្ថបទ៖ សាលារៀន salarean.com