បុព្វហេតុនៃការបង្កើតគេហទំព័រសាលារៀន
គេហទំព័រសាលារៀន ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១០។ ការជ្រើសរើសពាក្យ salarean (សាលារៀន) បានបង្កប់រួចជាស្រេចនូវឆន្ទៈរបស់ស្ថាបនិក គឺ ចង់ឲ្យគេហទំព័រមួយនេះក្លាយទៅជាសាលារៀន "សាលារៀន ជាថ្នាលបណ្តុះវិជ្ជា" ។ គេហទំព័រសាលារៀន ប្រមូលផ្តុំទៅដោយចំណេះដឹងគ្រឹះបីយ៉ាងដែលមានប្រយោជន៍បំផុត សម្រាប់មហាជនទូទៅ គឺចំណេះដឹងទូទៅ ចំណេះដឹងភាសាអង់គ្លេស និងចំណេះដឹងកុំព្យូទ័រ។
ចំណេះដឹងទូទៅ៖ គេហទំព័រសាលារៀន ដកស្រង់ខ្លឹមសារដ៏មានប្រយោជន៍ពីសៀវភៅល្អៗ បទពិសោធន៍ជីវិត បូកផ្សំនិងចំណេះដឹងថ្មីៗ សម្រាប់ជួយលើកកំពស់សមត្ថភាពពិចារណា សមត្ថភាពសម្រេចចិត្ត និងសមត្ថភាពទំនាក់ទំនងក្នុងសង្គម។
ចំណេះដឹងភាសាអង់គ្លេស៖ ដោយយល់ឃើញថា ភាសាអង់គ្លេសគឺជាយានដ៏សំខាន់និងចាំបាច់បំផុតសម្រាប់ឈានចាប់យក ចំណេះដឹងនិងព័ត៌មានទូទាំងពិភពលោក គេហទំព័រសាលារៀន បាននិងកំពុងចងក្រងមេរៀនវេយ្យាករណ៍ មេរៀនហ្វឹកហាត់បញ្ចេញសំលេង និងមេរៀនសំខាន់ៗផ្សេងៗទៀត រាប់ចាប់តាំងពីកម្រិតមូលដ្ឋានដល់កម្រិតខ្ពស់។
ចំណេះដឹងកុំព្យូទ័រ៖ ចំណេះដឹងសំខាន់មួយទៀតដែលមិនអាចខ្វះបាន គឺចំណេះដឹងកុំព្យូរទ័រ។ គ្រប់អង្គភាពតែងត្រូវការជំនាញកុំព្យូទ័រជាចាំបាច់ យ៉ាងហោចណាស់ក៏ត្រូវចេះ វាយអត្ថបទ ឬផ្ញើអ៊ីមែលដែរ។ គេហទំព័រសាលារៀន ផ្តល់ជូននូវចំណេះជាមូលដ្ឋានទាំងឡាយអំពីកុំព្យូទ័រ រាប់ចាប់តាំងពី Ms Word, Ms Excel, Ms Powerpoint ... រហូតដល់ជំនាញជាន់ខ្ពស់មួយចំនួនទៀតដែលចាំបាច់សម្រាប់ការសិក្សាស្រាវជ្រាវ។

បណ្ណាល័យ
គេហទំព័រសាលារៀន បានបង្កើតជា បណ្ណាល័យអេឡិចត្រូនិក មួយដោយប្រមូលផ្តុំនូវឯកសារអេឡិចត្រូនិកដែលមានស្រាប់លើបណ្តាញអ៊ីនធើណិត។ មហាជនទូទៅអាចចូលទៅទាញយកឯកសារបានដោយសេរី និងឥតគិតថ្លៃ។ ឯកសារអេឡិចត្រូនិកមានទៅតាមប្រភេទមុខជំនាញសិក្សារួមមានដូចជា គ្រប់គ្រង គណនេយ្យ ទេសចរណ៍ ច្បាប់ ហិរញ្ញវត្ថុ វិស្វករ ... ។ល។ ក្រៅពីនេះ ក៏មានសៀវភៅចំណេះដឹងទូទៅ ជាភាសាខ្មែរ និងភាសាបរទេសដែរ។គោលគំនិតរួម
ចាប់តាំងពីបង្កើតដំបូងរហូតមកដល់បច្ចុប្បន្ន គេហទំព័រសាលារៀនប្រកាន់ខ្ជាប់នូវគោលគំនិតរួមពីរយ៉ាង៖
- សាលារៀន ចែករំលែក ចែករំលែកចំណេះដឹង ចំណេះធ្វើ ពីមនុស្សជំនាន់មុនទៅមនុស្សជំនាន់ក្រោយ។
- ប្រើអក្សរសាស្ត្រខែ្មរ ជាគោល ។