ព្យាយាម​គង់​បាន​សម្រេច
សាមគ្គី​ជា​កម្លាំង
ចេះ​ដប់​មិន​ស្មើ​ប្រសប់​មួយ
ចំណេះ​ជា​អាហារ​ ប្រាជ្ញា​ជា​អាវុធ

សាកល​វិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ​និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច

សកល​វិទ្យាល័យ​​ភូមិន្ទ​​នីតិសាស្រ្ត​និង​វិទ្យាសាស្រ្ត​សេដ្ឋកិច្ច​ ​ជា​គ្រឹះស្ថាន​ឧត្តម​សិក្សា​រដ្ឋ​ដែល​​បង្កើត​ឡើង​តាំង​ពី​ឆ្នាំ​១៩៤៨​​មក​ ម្ល៉េះ​ដែល​មាន​ឈ្មោះ​ដើម​ជា​វិទ្យាស្ថាន​ជាតិ​ច្បាប់​​នយោបាយ​​និង​ សេដ្ឋកិច្ច​។​​​ ​ក្រោយ​មក​នៅ​ឆ្នាំ​២០០៣​​បាន​ប្រែ​ឈ្មោះ​មក​ជា​សកល​វិទ្យាល័យ​ភូមិន្ទ​នីតិ ​សាស្រ្ត​​និង​​វិទ្យាសាស្រ្ត​សេដ្ឋកិច្ច​។​​ សកលវិទ្យាល័យ​នេះ​ផ្តល់​ការអប់រំ​ទាំង​កម្រិត​ឧត្តម​​និង​​ក្រោយ​ឧត្តម​។

មុខ​ជំនាញ​ថ្នាក់​ឧត្តមៈ

ច្បាប់ រដ្ឋបាល​សាធារណៈ​ សេដ្ឋកិច្ច​ ​គ្រប់គ្រង​ពាណិជ្ជកម្ម​ គណនេយ្យ​ហិរញ្ញវត្ថុ​និង​ធនាគារ​​ សេដ្ឋកិច្ច​ព័ត៌មាន​។

មុខជំនាញ​ថ្នាក់​ក្រោយ​ឧត្តមៈ​​ រដ្ឋបាល​សាធារណៈ​ ​ច្បាប់​ឯកជន​​ ​ច្បាប់​ពាណិជ្ជកម្ម​អន្តរជាតិ​​គ្រប់គ្រង​ពាណិជ្ជកម្ម​​ ហរិញ្ញវត្ថុ​ ម៉ាឃេធីង​ គ្រប់គ្រង​ទេសចរណ៍​។

ព័ត៌មាន​លំអិត​អំពី​សកល​វិទ្យាល័យ​និង​មុខ​ជំនាញ​នីមួយៗ​មាន​នៅ​លើ​គេហ​ទំព័រ​​ www.rule.edu.kh ។


អាស័យដ្ឋានៈ មហាវិថី​ព្រះ​មុនីវង្ស ភ្នំ​ពេញ

ទូរស័ព្ទៈ (៨៥៥) ២៣៣៦២៦០៧/ (៨៥៥)​២៣ ២១៤៧០៣

ទូរសារៈ(៨៥៥) ២៣ ២១៤៩៥៣

E-mail: info@rule.edu.kh

គេហទំព័រៈ www.rule.edu.kh