១. ប្រើអេប៉ុង(កុំប្រើក្រណាត់) ជ្រលក់ទឹកក្តៅជូតស្នាមប្រឡាក់ដែលមើលឃើញស្តែងៗ ២. លាយទឹកជាមួយទឹកខ្មេះ (ទឹក ១ភាគ ទឹកខ្មេះ៥ភាគ) រួចបន្តក់លើក្រដាសកាសែត ៣. ជូតកញ្ចក់ជាចលនារង្វង់ធំពីឆ្វេងទៅស្តាំ រួចពីលើមកក្រោម ចូរត្រឡប់ក្រដាសកាសែតទៅតាមការចាំបាច់ ៤. យកក្រដាសកាសែតស្ងួតជូតសំអាតកញ្ចក់ជាការស្រេច សាលារៀន salarean.com
អានបន្ត
អ៊ីមែលជា មធ្យោបាយទំនាក់ទំនងដ៏ពេញនិយមនិងទំនើបមួយបែប។ អ៊ីមែលផ្តល់ផលប្រយោជន៍យ៉ាងច្រើនដល់អ្នកប្រើប្រាស់ កាលណាគេប្រើវាត្រូវតាមកាលៈទេសៈ។ តែក្នុងស្ថានភាពខ្លះគេមិនគួរប្រើអ៊ីមែលទេ ជាពិសេសគឺរឿងមនោសញ្ចេតនា។ គេគួរក្លាហានហ៊ាននិយាយទល់មុខគ្នា។ អ្នកខ្លះមិនហ៊ាននិយាយទល់មុខគ្នាចំៗទេពេលមានបញ្ហាទើសចិត្ត តែបែរជាសរសេរអ៊ីម៉ែលរៀបរាប់វែងអន្លាយទៅវិញ។ គេគួរពិចារណាថាអក្សរមិនអាចបង្ហាញមនោសញ្ចេតនាបានទេ មានតែមនុស្សទេដែលអាចបង្ហាញមនោសញ្ចេតនា ...
អានបន្ត
អ្នក ដែលប្រើប្រាស់ស្មាតហ្វូនច្រើនជួបប្រទះនឹងបញ្ហាថ្ម។ ខាងក្រោមនេះជាវិធីមួយចំនួនដែលជួយឲ្យទូរស័ព្ទអ្នកកាន់ថ្មបាន យូរ៖ - បន្ថយពន្លឺទូស័ព្ទដល់កម្រិតតិចបំផុតត្រឹមអាចមើលបាន។ - លុបកម្មវិធីណាដែលមិនសូវប្រើប្រាស់។ - ចូរបិទប្លូរធូស(Bluetooth) វាយហ្វាយ(WI-FI) ជីភីអេស(GPS)និងប្រព័ន្ធអ៊ីនធឺណេតតាមស៊ីម ក្នុងករណីអ្នកមិនប្រើប្រាស់។ - អាចបញ្ចូលកម្មវិធីណាមួយដែលអាចជួយគ្រប់គ្រងការប្រើប្រាស់របស់អ្នកបាន។ សាលារៀន salarean.com
អានបន្ត
១. មកធ្វើការឲ្យទាន់ម៉ោង៖ ការមកធ្វើការទាន់ម៉ោងមិនត្រឹមតែធ្វើឲ្យអ្នកមានកេរ្តិ៍ឈ្មោះ ល្អប៉ុណ្ណោះទេ ថែមទាំងធ្វើឲ្យអ្នកមានអារម្មណ៍ចង់ធ្វើការ។ ២. ដកដង្ហើមចូលវែងៗហើយផ្តោតអារម្មណ៍តែលើកិច្ចការបច្ចុប្បន្ននិង លើកន្លែងធ្វើការ។ មនុស្សមួយចំនួនប្រញាប់ប្រញាលចេញពីផ្ទះ មានរឿងសៅហ្មងមិនទាន់ដោះស្រាយចេញ លុះមកដល់កន្លែងធ្វើការ អារម្មណ៍មិនស្រឡះ មួម៉ៅដាក់គេឯង។ ការដកដង្ហើមចូលវែងៗអាចជួយកាត់បន្ថយអារម្មណ៍តានតឹងនេះបាន។ ៣. សម្រាកប្រាំ ...
អានបន្ត
ថ្មីៗនេះអ្នកវិទ្យាសាស្ត្របានរកឃើញវិធីដ៏សាមញ្ញបំផុតដែលជួយឲ្យខួរក្បាលរបស់អ្នកចងចាំបានល្អ។ ១. រកកន្លែងស្ងប់ស្ងាត់អង្គុយបិទភ្នែកនិងសម្រាកខួរក្បាលពីរបីនាទី៖ អ្នកវិទ្យាសាស្ត្របានពិសោធន៍ឃើញថាបន្ទាប់ពីបិទភ្នែកនិងសម្រាក ខួរក្បាលរួចមកមនុស្សអាចរកនឹកឃើញរឿងពីមុនៗបានច្បាស់និងចងចាំ បានល្អជាងមុន។ ២. បរិភោគសាច់ត្រី៖ ត្រីមានសារធាតុ DHA ដែលជួយដល់ខួរក្បាលរបស់អ្នក។ ៣. មិនជក់បារី៖ បារីគ្រោះថ្នាក់ចំពោះសុខភាពនិងខួរក្បាល។ សាល ...
អានបន្ត
ស្រមោច ជាសត្វល្អិតម្យ៉ាងដែលតែងតែរំខានដល់មនុស្ស វាចូលចិត្តរោមលើចំណីអាហាររបស់មនុស្ស។ ដើម្បីទប់ស្កាត់កុំឲ្យមានស្រមោចក្នុងផ្ទះសូមអនុវត្តវិធីងាយៗ មួយចំនួនខាងក្រោម៖ ១. សំអាតផ្ទះឲ្យបានស្អាតជាប្រចាំ ជាពិសេសសម្ភារៈដាក់ម្ហូបអាហារ និងសម្ភារៈផ្សេងទៀតដែលអាចមានសារជាតិដែលស្រមោចចូលចិត្ត។ ២. ស្តុកម្ហូបអាហារក្នុងកន្លែងបិទជិត ឬថង់បិទជិត។ ៣. រកដានស្រមោច និងច្រកចូលក្នុងផ្ទះ រួចបិទច្រកនេះឲ្យជិត។ ៤. គាស់រន្ធស្រមោចចោល ៥. បាញ់ ...
អានបន្ត