ព្យាយាម​គង់​បាន​សម្រេច
សាមគ្គី​ជា​កម្លាំង
ចេះ​ដប់​មិន​ស្មើ​ប្រសប់​មួយ
ចំណេះ​ជា​អាហារ​ ប្រាជ្ញា​ជា​អាវុធ

វិធី​សាមញ្ញ​៣​យ៉ាង​ជួយ​ឲ្យ​ខួរ​ក្បាល​ចង​ចាំ​បាន​ល្អ

ថ្មី​ៗ​នេះ​អ្នក​វិទ្យាសាស្ត្រ​បាន​រក​ឃើញ​វិធី​ដ៏​សាមញ្ញ​បំផុត​ដែល​ជួយ​ឲ្យ​ខួរ​ក្បាល​របស់​អ្នក​ចង​ចាំបាន​ល្អ។

១. រក​កន្លែង​ស្ងប់​ស្ងាត់​អង្គុយ​បិទ​ភ្នែក​និង​សម្រាក​ខួរ​ក្បាល​ពីរ​បីនាទី៖ អ្នក​វិទ្យា​សាស្ត្រ​បាន​ពិសោធន៍​ឃើញ​ថា​បន្ទាប់​ពី​បិទភ្នែក​និង​សម្រាក​​ ខួរ​ក្បាល​រួច​មក​មនុស្ស​អាច​រក​នឹក​ឃើញ​រឿង​ពី​មុនៗ​បាន​ច្បាស់​និង​ចង​ចាំ ​បាន​ល្អ​ជាង​មុន។

២. បរិភោគ​សាច់​ត្រី៖ ត្រី​មាន​សារធាតុ DHA ដែល​ជួយ​ដល់​ខួរ​ក្បាល​របស់​អ្នក។

៣. មិន​ជក់​បារី៖ បារី​គ្រោះ​ថ្នាក់​ចំពោះ​សុខភាព​និង​ខួរក្បាល។

សាលារៀន salarean.com