វិធីទប់ស្កាត់ស្រមោចកុំឲ្យចូលផ្ទះ
ស្រមោច ជាសត្វល្អិតម្យ៉ាងដែលតែងតែរំខានដល់មនុស្ស វាចូលចិត្តរោមលើចំណីអាហាររបស់មនុស្ស។ ដើម្បីទប់ស្កាត់កុំឲ្យមានស្រមោចក្នុងផ្ទះសូមអនុវត្តវិធីងាយៗ មួយចំនួនខាងក្រោម៖
១. សំអាតផ្ទះឲ្យបានស្អាតជាប្រចាំ ជាពិសេសសម្ភារៈដាក់ម្ហូបអាហារ និងសម្ភារៈផ្សេងទៀតដែលអាចមានសារជាតិដែលស្រមោចចូលចិត្ត។
២. ស្តុកម្ហូបអាហារក្នុងកន្លែងបិទជិត ឬថង់បិទជិត។
៣. រកដានស្រមោច និងច្រកចូលក្នុងផ្ទះ រួចបិទច្រកនេះឲ្យជិត។
៤. គាស់រន្ធស្រមោចចោល
៥. បាញ់ថ្នាំបណ្តេញសត្វល្អិតព័ទ្ធជុំវិញផ្ទះរបស់អ្នក។
សាលារៀន salarean.com
