ពេលណាខ្លះដែលអ្នកមិនគួរប្រើអ៊ីមែល?
អ៊ីមែលជា មធ្យោបាយទំនាក់ទំនងដ៏ពេញនិយមនិងទំនើបមួយបែប។ អ៊ីមែលផ្តល់ផលប្រយោជន៍យ៉ាងច្រើនដល់អ្នកប្រើប្រាស់ កាលណាគេប្រើវាត្រូវតាមកាលៈទេសៈ។ តែក្នុងស្ថានភាពខ្លះគេមិនគួរប្រើអ៊ីមែលទេ ជាពិសេសគឺរឿងមនោសញ្ចេតនា។ គេគួរក្លាហានហ៊ាននិយាយទល់មុខគ្នា។ អ្នកខ្លះមិនហ៊ាននិយាយទល់មុខគ្នាចំៗទេពេលមានបញ្ហាទើសចិត្ត តែបែរជាសរសេរអ៊ីម៉ែលរៀបរាប់វែងអន្លាយទៅវិញ។
គេគួរពិចារណាថាអក្សរមិនអាចបង្ហាញមនោសញ្ចេតនាបានទេ មានតែមនុស្សទេដែលអាចបង្ហាញមនោសញ្ចេតនាបាន។ គេមិនគួរប្រើអ៊ីមែលជាគ្រឿងសំដែងមនោសញ្ចេតនាទេ នៅពេល៖
១. សំដែងអារម្មណ៍ក្រៀមក្រំ ពិបាកចិត្ត
២. ស្តីបន្ទោសនរណាម្នាក់
៣. បដិសេដ ឬសូមទោសរឿងអ្វីមួយ
៤. ឬនៅពេលដឹងថាប្រើអ៊ីមែលអាចនឹងធ្វើឲ្យមានការយល់ច្រឡំកាន់តែខ្លាំងឡើង។
កុំភ្លេច! បើគិតដល់អារម្មណ៍អ្នកដទៃ កុំប្រើតែអ៊ីមែល ចូរទូរស័ព្ទ ឬនិយាយទល់មុខគ្នា។
សាលារៀន salarean.com
