ផ្លែប៉មដ៏ចម្លែកមួយត្រូវបានម្ចាស់ចំការនៅអង់គ្លេសប្រទះឃើញ វាមានរូបប្លែកខុសគេ ពោលគឺមួយចំហៀងក្រហម មួយចំហៀងបៃតង ដោយខណ្ឌដាច់ពីគ្នាចំពាក់កណ្តាលត្រឹម។ បើតាមអ្នកជំនាញខាងរុក្ខជាតិ ហេតុដែលផ្លែប៉មមានរូបរាងដូច្នេះបណ្តាលមកពីដំណើរវិវត្តរបស់ ហ្សេន។ ដំណើរនេះកម្រកើតឡើងណាស់គឺមួយភាគមួយលាន។ រស់ជាតិនៃចំណែកផ្លែប៉មទាំងពីរក៏ខុសគ្នាដែរពោលគឺខាងក្រហមមាន រស់ជាតិផ្អែមជាង។ ប្រភព៖ Telegraph សាលារៀន salarean.com
អានបន្ត
ការសិក្សាមួយធ្វើឡើងដោយ Citi និង LinkedIn ទៅលើស្ត្រី ៥០០ នាក់ បានបង្ហាញថាស្ត្រីឲ្យតម្លៃលើកត្តាសំខាន់ពីរដែលចាត់ទុកថាជា ជោគជ័យក្នុងជីវិត គឺ (១) ទំនាក់ទំនងស្នេហា និង (២) មានប្រាក់គ្រប់គ្រាន់សម្រាប់ចាយវាយទិញរបស់ដែលខ្លួនចង់បាន។ ស្ត្រីយល់ថាគេអាចសម្រេចបានរឿងពីរយ៉ាងក្នុងពេលតែមួយ គឺគ្រួសារនិងការងារ។ ក្រៅពីនេះ ការចិញ្ចឹមកូនឲ្យមានសុខភាពល្អនិងរីករាយ ក៏ជាផ្នែកមួយនៃពាក្យថាជោគជ័យសម្រាប់ស្រ្តីដែរ។ សាលារៀន salarean.com
អានបន្ត
ការប្រកបមុខរបរចិញ្ចឹមជីវិតត្រូវពឹងផ្អែកយ៉ាងច្រើនលើការចេះយក ចិត្តយកថ្លើមអតិថិជន។ អតិថិជនហ៊ានចំណាយប្រាក់ទិញរបស់មួយដោយមិនស្តាយស្រណោះប្រសិនបើគេ ពេញចិត្តសំដីសំដៅឬអត្តចរិតរបស់ម្ចាស់ហាង។ ពេលដែលអតិថិជនពេញចិត្តហើយ ពួកគេមិនសូវតថ្លៃ ឬសាញនឹងគុណភាពផលិតផលទេ។ តើគួរធ្វើដូចម្តេចខ្លះដើម្បីទាក់ទាញអតិថិជន? ១. ព្យាយាមកសាងទំនាក់ទំនងល្អជាមួយអតិថិជនជាជាងចង់តែលក់ផលិតផល ២. និយាយលេងជាមួយអតិថិជនដោយក្តីស្និទ្ធស្នាលនិងយល់ចិត្ត ...
អានបន្ត
ក្រុមហ៊ុនសំណង់ចិនមួយឈ្មោះ broad group បានសាងសង់ចប់ដោយរួចរាល់នូវសណ្ឋាគារមួយកំពស់៣០ជាន់ត្រឹមតែ រយៈពេល ១៥ ថ្ងៃ ឬ ៣៦០ ម៉ោង។ សណ្ឋាគារនេះស្ថិតក្នុងខេត្ត ហួណាន ប្រទេសចិន ជាសណ្ឋាគារទំនើប និងមានភាពរឹងមាំអាចទប់ជាមួយកម្លាំងរញ្ជួយដីកម្រិតខ្ពស់។ ក្នុងការសាងសង់សណ្ឋាគារនេះ បំណែកផ្សេងៗនៃតួអគារត្រូវបានគេធ្វើហើយស្រេចៗ រួចដឹកជញ្ជូនមកផ្គុំដំឡើង។ ធ្វើដូច្នេះគេអាចសន្សំពេលវេលាសាងសង់បានច្រើន។ ប្រភព៖ dailymail.co.uk សាលារៀន salarea ...
អានបន្ត
ស្រមោច ជាសត្វល្អិតមួយប្រភេទដែលមានចំនួនច្រើនលើសលប់នៅលើផែនដីនេះ។ ស្រមោចមានកម្លាំងខ្លាំង អាចលើកវត្ថុដែលមានទំនង់ធ្ងន់ជាងខ្លួនវាច្រើនដង។ តើអ្នកដឹងទេ ប្រសិនបើគេបូកសរុបស្រមោចទាំងអស់នៅលើផែនដី ទំងន់សរុបរបស់វាស្មើនឹងទំងន់សរុបរបស់មនុស្សទាំងអស់លើផែនដី។ ផ្អែកតាមតួលេខនេះមានន័យថា បើស្រមោចទាំងអស់ប្រមូលផ្តុំគ្នាវាអាចលើកមនុស្សទាំងអស់ទំលាក់ទឹកបាន។ ប្រភព៖ pbs.org សាលារៀន salarean.com
អានបន្ត
កុំព្យូទ័រ សម្រាប់សិក្សាគឺជាផ្នែកមួយនៃការសិក្សារបស់សិស្សនិស្សិតទូទៅ មិនថាថ្នាក់វិទ្យាល័យឬមហាវិទ្យាល័យទេ។ ការប្រើប្រាស់កុំព្យូទ័រគឺជារឿងដ៏សំខាន់មួយដែលត្រូវគិតពិ ចារណាឲ្យបានមុតមាំ។ សិស្សនិស្សិតគួរជ្រើសរើសកុំព្យូទ័រទៅតាមតម្រូវការសិក្សាជាក់ ស្តែងរបស់ខ្លួន។ គេមិនគួរគិតថាកុំព្យូរទ័រប្រភេទណាក៍បាននោះទេ។ គេគួរពិចារណាចំនុចសំខាន់ដូចខាងក្រោមមុននឹងសម្រេចចិត្តទិញ កុំព្យូទ័រ៖ តម្រូវការប្រើប្រាស់: ប្រសិនបើត្រូវការប្រ ...
អានបន្ត