វិធីជ្រើសរើសកុំព្យូទ័រសម្រាប់អ្នកសិក្សា
កុំព្យូទ័រ សម្រាប់សិក្សាគឺជាផ្នែកមួយនៃការសិក្សារបស់សិស្សនិស្សិតទូទៅ មិនថាថ្នាក់វិទ្យាល័យឬមហាវិទ្យាល័យទេ។ ការប្រើប្រាស់កុំព្យូទ័រគឺជារឿងដ៏សំខាន់មួយដែលត្រូវគិតពិ ចារណាឲ្យបានមុតមាំ។ សិស្សនិស្សិតគួរជ្រើសរើសកុំព្យូទ័រទៅតាមតម្រូវការសិក្សាជាក់ ស្តែងរបស់ខ្លួន។ គេមិនគួរគិតថាកុំព្យូរទ័រប្រភេទណាក៍បាននោះទេ។ គេគួរពិចារណាចំនុចសំខាន់ដូចខាងក្រោមមុននឹងសម្រេចចិត្តទិញ កុំព្យូទ័រ៖
តម្រូវការប្រើប្រាស់: ប្រសិនបើត្រូវការប្រើនៅផ្ទះញឹកញាប់គួរទិញកុំព្យូទ័រ Desktop(កុំព្យូទ័រលើតុ) ។ ប្រសិនបើត្រូវការប្រើតាមខ្លួនញឹកញាប់គួរទិញ Laptop(កុំព្យូទ័រយួដៃ)។
ល្បឿន: តើអ្នកត្រូវប្រើប្រាស់ជាលក្ខណៈបែបណា? ប្រើប្រាស់លក្ខណៈការិយាល័យ ឬ អ្នកគូរប្លង់? ព្រោះថាកុំព្យូទ័រប្រភេទការិយាល័យមិនចាំបាច់ទាមទារប្រភេទកុំ ព្យូទ័រលឿននោះទេ។ តែបើប្រើគូរប្លង់គឺទាមទារឲ្យមានល្បឿនលឿន និង អេក្រង់ធំ។
អេក្រង់: អ្នកត្រូវដឹងខ្លួនឯងថា តើអេក្រង់ប៉ុនណាដែលជួយអោយអ្នកធ្វើកាលឿននឹងអាចប្រើប្រាស់ បានត្រឹមត្រូវ។ កាលណាអ្នកមិនសូវចាំបាច់ប្រើអេក្រង់ធំៗនោះទេ ចូរកុំចំណាយលុយឥតប្រយោជន៍ទៅទិញកុំព្យូទ័រអេក្រង់ធំធ្វើអ្វី។
សូមចំណាំថាពេលអ្នកទិញកុំព្យូទ័រ អ្នកត្រូវគិតពីការប្រើប្រាស់យូអង្វែង ព្រោះថាអ្នកមិនមែនទិញកុំព្យូទ័រមកប្រើប្រាស់តែ១ខែឬ៣ខែនោះ ទេ។ ត្រូវទិញកុំព្យូទ័រប្រភេទណាដែលអាចដំឡើងល្បឿនឬផ្នែកណាមួយ ដែលអ្នកអាចនឹងប្រើប្រាស់នៅថ្ងៃអនាគត។
សាលារៀន salarean.com
