ព្យាយាម​គង់​បាន​សម្រេច
សាមគ្គី​ជា​កម្លាំង
ចេះ​ដប់​មិន​ស្មើ​ប្រសប់​មួយ
ចំណេះ​ជា​អាហារ​ ប្រាជ្ញា​ជា​អាវុធ

វិធី​យក​ចិត្ត​អតិថិជន និងនាំ​ឲ្យ​​លក់​ដាច់​

ការប្រកប​មុខ​របរ​ចិញ្ចឹម​ជីវិត​ត្រូវ​ពឹង​ផ្អែកយ៉ាង​​ច្រើ​ន​លើ​ការ​ចេះ​យក​ ចិត្ត​យក​ថ្លើម​អតិថិ​ជន​។ អតិថិជន​ហ៊ាន​ចំណាយ​ប្រាក់​ទិញ​របស់​មួយ​ដោយ​មិន​ស្តាយ​ស្រណោះ​ប្រសិន​បើគេ​ ពេញ​ចិត្ត​សំដី​សំដៅ​ឬ​អត្ត​ចរិត​របស់​ម្ចាស់​ហាង។ ពេល​ដែល​អតិថិជន​ពេញ​ចិត្ត​ហើយ​ ពួក​គេ​មិន​សូវ​តថ្លៃ​ ឬ​សាញ​នឹង​គុណភាព​ផលិត​ផល​ទេ។ តើ​គួរ​ធ្វើ​ដូចម្តេច​ខ្លះ​ដើម្បី​ទាក់​ទាញ​អតិថិជន?

១. ព្យាយាម​កសាង​ទំនាក់​ទំនង​ល្អ​ជា​មួយ​អតិថិជន​ជាជាង​ចង់​តែ​លក់​ផលិត​ផល

២. និយាយ​លេង​ជាមួយ​អតិថិជន​ដោយ​ក្តី​ស្និទ្ធ​ស្នាល​និង​យល់​ចិត្ត

៣. យក​ចិត្ត​ទុក​ដាក់​ស្តាប់​បញ្ហា​លំបាក​​របស់​អតិថិជនធ្វើ​ឲ្យ​គាត់​មាន​អារម្មណ៍​ថា​យើង​ជាមិត្ត​យល់​ចិត្ត​ម្នាក់

៤. និយាយ​ទៀង​ទាត់​ សន្យា​អ្វី​ធ្វើ​ឲ្យ​បាន​ដូច​សំដី ឧទាហរណ៍​បើ​សន្យា​ថា​ធានា​គុណភាព​ផលិត​ផល បើ​ខូច​ដូរ​សង​វិញ លុះ​ផលិត​ផល​ខូច​មែន​ត្រូវ​តែ​ដូរ​សង និង​សុំ​អភ័យ​ទោស។

៥. ធ្វើ​ដោយ​ស្មោះ​អស់​ពី​ចិត្ត​ កុំ​សំដែង​គ្រាន់​តែ​ល្អ​មើល​ ៕

សាលារៀន salarean.com