ព្យាយាម​គង់​បាន​សម្រេច
សាមគ្គី​ជា​កម្លាំង
ចេះ​ដប់​មិន​ស្មើ​ប្រសប់​មួយ
ចំណេះ​ជា​អាហារ​ ប្រាជ្ញា​ជា​អាវុធ

តើ​ស្រ្តី​យល់​ឃើញ​ថា​ជោគជ័យ​ជា​អ្វី?

ការសិក្សា​មួយ​ធ្វើ​ឡើង​ដោយ​ Citi និង​ LinkedIn ទៅ​លើ​ស្ត្រី​ ៥០០ នាក់ បាន​បង្ហាញ​ថា​ស្ត្រី​ឲ្យ​តម្លៃ​​លើ​កត្តា​សំខាន់​ពីរ​ដែល​ចាត់​ទុក​ថា​ជា​ ជោគ​ជ័យ​ក្នុង​ជីវិត គឺ (១) ទំនាក់​ទំនង​ស្នេហា និង (២) មាន​ប្រាក់​គ្រប់​គ្រាន់​សម្រាប់​ចាយ​វាយ​ទិញ​របស់​ដែល​ខ្លួន​ចង់​បាន។ ស្ត្រី​យល់​ថា​គេ​អាច​សម្រេច​​បាន​រឿង​ពី​រ​យ៉ាង​ក្នុង​ពេល​តែ​មួយ​ គឺ​គ្រួសារ​និង​ការងារ។ ក្រៅ​ពី​នេះ​ ការ​ចិញ្ចឹម​កូន​ឲ្យ​មាន​សុខភាព​ល្អ​និង​រីករាយ​​ ក៏​ជា​ផ្នែក​មួយ​នៃ​ពាក្យ​ថា​ជោគ​ជ័យ​សម្រាប់​ស្រ្តី​ដែរ។

សាលារៀន salarean.com