ហ៊ីងមួយឃើញគោ មើលទៅដូចជាមានរាងធំល្អ ចំណែកខ្លួនមិនធំប៉ុន្មានហួសពីស៊ុតមាន់ ក៏មានចិត្តលោភចង់ចំកោង បំប៉ោង ខំធ្វើឲរីកធំ មានទំហំប៉ុនគោ ហើយនិយាយនឹងប្អូនស្រីវាថាៈ ចូរហងឯងមើលអញឲច្បាស់ បើប៉ុនល្មមហើយ ប្រាប់អញ បើមិនទាន់ល្មមអញនឹងបំប៉ោងតទៅទៀត។ ប្អូនស្រីប្រាប់ថា "មិនទាន់ប៉ុនទេ"។ ហងមើលអញចុះប៉ុននេះ? ហ្នឹងក៏មិនទាន់ប៉ុនស្មើ។ មើលទៀតមើលចុះប៉ុណ្ណេះ? បងឯងគ្មានប្រហែលបន្តិចសោះ។ សត្វតូចគម្រក់ ខំបំប៉ោងទាល់តែផ្ទ ...
អានបន្តត្រូវជួយគ្នាទៅវិញទៅមក នេះហើយជាច្បាប់លោកនៅលើផែនដី។ ថ្ងៃមួយ បុរសម្នាក់បណ្តើរលានិងឆ្កែទៅក្នុងព្រៃ។ ដល់ទីដំណាក់ ម្ចាស់វាឈប់ក្រោមឈើមួយដើម ហើយដេកលក់ទៅ។ លាគិតតែស៊ីស្មៅខ្ចីលាស់ល្អនៅទីវាលមួយ។ ក្នុងពេលនោះ ឆ្កែឃ្លានបាយពេកទើបអង្វរលាថាៈ អាណិតគ្នាទៅអាសំឡាញ់ ចូរឯងបន្ទាបខ្លួនមក អញនឹងយកបាយក្នុងកញ្ជើបន្តិចស៊ី ដ្បិតអញឃ្លានណាស់។ លានៅស្ងៀមគ្មានឆ្លើយមួយម៉ាត់សោះ ខ្លាចខាតពេលស៊ីស្មៅ ឆ្កែអង្វរយូរណាស់ ទើបលាឆ្លើយថា អាស ...
អានបន្តមាននិទានមួយដំណាលថាៈ មានបុរសម្នាក់ទើបនឹងសង់ផ្ទះហើយថ្មីៗ គាប់ជួនមានបុរសម្នាក់ទៀតមកសុំសំណាក់នឹងផ្ទះនោះ។ ឯចៅម្ចាស់ផ្ទះក៏ព្រមឲ្យសំចត ហើយនៅរួមជាមួយគ្នាក្នុងផ្ទះនោះទៅ។ ចៅសុំសំចតលុះនៅបានយូរបន្តិច ក៏រាប់អស់គ្រឿងផ្ទះ គឺរនូត រនាប រណប បង្កង់ ដៃណែង ផ្ទោង ផ្លានមានតំណឥតតំណ នូវស្លឹកប្រក ធ្នូសព្វគ្រប់ កំណត់សំគាល់ទុកជាចំណាំ។ លុះនៅអំឡុងបាន១ខែទៅ ចៅម្ចាស់ផ្ទះក៏និយាយថា "ចៅមកនៅសំចតនឹងអញនេះយូរអង្វែងហើយ ចូរចៅទៅស្រុកចៅវិញ ...
អានបន្តមាននិទានមួយដំណាលថាៈ មានបុរស៤នាក់គិតគ្នានឹងរកភូមិដាំដើមដូង បុរសទាំង៤នាក់ ក៏បណ្តើរគ្នាទៅដល់ភូមិមួយមានស្រះ៤ ទើបបុរសទាំងបួនយកដូងទៅដាំកណ្តាលភូមិនោះ ហើយបុរសទាំង៤តៅរក្សាដូងនោះ បុរសម្នាក់នៅខាងកើតដើមដូង បុរសម្នាក់នៅខាងលិចដើមដូង បុរសម្នាក់នៅខាងជើងដើមដូង បុរសម្នាក់នៅខាងជើងដើមដូង បុរសម្នាក់នៅខាងត្បូងដើមដូង ហើយបុរសទាំង៤នោះ តែងទៅដងទឹកមកស្រោចដូងនោះ ជាសព្វថ្ងៃ។ បុរសនៅឯកើតទៅដងទឹកស្រះខាងកើត បុរសនៅឯលិចទៅដងទឹកនៅស្ ...
អានបន្តមានបុរសម្នាក់មានកូនប្រុស៤នាក់ បានសិក្សាវិជ្ជា៤បទ ស្ទាត់ជំនាញរៀងខ្លួន គឺម្នាក់ចេះស៊ី ម្នាក់ចេះដេក ម្នាក់ចេះកាត់ក្តី ម្នាក់ទៀតចេះចង់ស្រី ។ ឪពុកក៏យកកូនទាំង៤នាក់ទៅថ្វាយស្តេច ក្រាបទូលអំពីវិជ្ជាកូននីមួយៗក្នុងខណៈដែលថ្វាយនោះ ។ ស្តេចទ្រង់ទទួលរក្សាទុក ។ ថ្ងៃមួយស្តេចទ្រង់ពិសោធន៍បុរសម្នាក់ដែលចេះស៊ីជាមុនឲ្យរៀប ភោជនាហារជាច្រើនមុខ ។ បុរសនោះក៏បរិភោគតាមព្រះរាជបញ្ជា ដល់ទៅសម្លមួយមុខដែលស្តេចដួសទឹកឆៅមួយក្រចកក្នុងនោះ បុរសនោះមិនបរិ ...
អានបន្តមាននិទានមួយដំណាលថាៈ មានបុរសប្តីប្រពន្ធមានកូនប្រុសម្នាក់។ បុរសជាប្តីនោះទៅខ្ចីដឹងអំពីសេដ្ឋីម្នាក់យកទៅកាប់ឧស លុះលើកឡើងនឹងសំពងកាប់ស្រាប់តែដឹងរង្គោះខ្ចាត់ទៅត្រូវប្រើស មួយ កប់បាត់ក្នុងខ្លួនប្រើសនោះៗចូលព្រៃទៅ តាមរកពុំំឃើញ។ បុរសនោះក៏វិលមកផ្ទះវិញ ប្រាប់ប្រពន្ធកូន ហើយទៅប្រាប់សេដ្ឋីដោយនូវដំណើរដឹងបាត់នោះ។ សេដ្ឋីថា "ដឹងនេះជារបស់កំសត់កម្រពីមេបាអញ បើឥតអំពីដឹងនេះហើយ អញគ្មានអ្វីប្រើការឡើយ"។ បុរសនោះអង្វ ...
អានបន្ត