បុព្វបុរសមនុស្សប្រហែលកើតតាំងពី ៣៤ ម៉ឺន ឆ្នាំមុន
កន្លងមកការស្រាវជ្រាវកំណត់អាយុកាលដំបូងនៃបុព្វបុរសមនុស្សត្រូវបានគេធ្វើឡើងតាមរយៈការកំណត់ ឌីអិនអេ (DNA) លើក្រូម៉ូហ្សូមប្រភេទ Y ។ គេបានរកឃើញថាមនុស្សមានក្រូម៉ូហ្សូម Y រូមគ្នាពីបុព្វបុរសតែមួយដែលបានរស់នៅលើផែនដីនេះប្រមាណជា ៦ម៉ឺន ទៅ ១៤ ម៉ឺនឆ្នាំមុន។ ដោយឡែកការស្រាវជ្រាវថ្មីៗនេះរបស់ Albert Perry បានផ្តល់នូវព័ត៌មានថ្មីដ៏គួរឲ្យភ្ញាក់ផ្អើល គឺរកឃើញថាមានក្រូម៉ូហ្សូម Y ដែលស្ថិតក្នុងអំបូរបុព្វបុរសមួយផ្សេងទៀត។ គេប៉ាន់ប្រមាណថាក្រូម៉ូហ្សូមនេះបន្សល់ទុកពីបុព្វបុរសដែលបានរស់នៅលើផែនដីនេះកាលពី ៣៣៨០០០ ឆ្នាំ មុន។
ប្រភព៖ http://www.newscientist.com/article/dn23240-the-father-of-all-men-is-340000-years-old.html

ប្រែសម្រួលរៀបរៀងដោយ គេហទំព័រសាលារៀន salarean.com
