ប្រើកែវភ្នែកជំនួសលេខសំងាត់ដើម្បីបើកទូរស័ព្ទ
តាមធម្មតាយើងតែងដាក់លេខសំងាត់ក្នុងទូរស័ព្ទដៃរបស់យើងដើម្បីការពារ កុំឲ្យគេលួចមើល ឬបើកទូរស័ព្ទយើងដោយគ្មានការអនុញ្ញាត នេះពិតជាវិធីដ៏ប្រសើរ។ ប៉ុន្តែជួនកាលវាហាក់ដូចជាសាំញ៉ាំ និងស៊ីពេលបន្តិច។ ក្រុមហ៊ុនបង្កើតថ្មីមួយ ឈ្មោះថា EyeVerify បានបង្កើតជាកម្មវិធីថ្មីស្រឡាងមួយ ដែលអាចឲ្យយើងបើកមើល ឬការពារឯកសារផ្ទាល់ខ្លួនបានដោយគ្រាន់តែដាក់ភ្នែកឲ្យចំ កាមេរ៉ាទូរស័ព្ទតែប៉ុណ្ណោះ។ មានតែភ្នែករបស់យើងជាម្ចាស់ទូរស័ព្ទទេដែលអាចបើកមើលឯកសារបាន។ បច្ចេកវិទ្យានេះផ្អែកលើគោលការណ៍ដែលថា គ្រាប់ភ្នែកមនុស្សយើងម្នាក់ៗសុទ្ធតែមានលក្ខណៈខុសៗគ្នា ពោលគឺប្រហាក់ប្រហែលគ្នានឹងស្នាមម្រាបដៃដែរ។ ក្នុងគ្រាប់ភ្នែកមានសសៃរឈាមដែលមានលក្ខណៈខុសប្លែកគ្នាពីមនុស្ស ម្នាក់ៗទៅមនុស្សម្នាក់។

ប្រែសម្រួលរៀបរៀងដោយ គេហទំព័រសាលារៀន salarean.com
