ព្យាយាម​គង់​បាន​សម្រេច
សាមគ្គី​ជា​កម្លាំង
ចេះ​ដប់​មិន​ស្មើ​ប្រសប់​មួយ
ចំណេះ​ជា​អាហារ​ ប្រាជ្ញា​ជា​អាវុធ

ផលិត​ទឹក​ចេញ​ពី​ខ្យល់​

ក្រុមអ្នក ​ស្រាវ​ជ្រាវ បាន​រិះ​រក​វិធី​ផលិត​ទឹក​ចេញ​ពី​ខ្យល់ ដោយ​ផលិត​ចេញ​ជា​ដប​ពិសេស​ដែល​អាច​ប្រមូល​យក​សំណើម​ និង​បង្កក​ជា​ដំណក់​ទឹក​ រួច​ហូរ​ចូល​ក្នុង​ដប​ពេញ​ដោយ​ឯកឯង​។ ការ​ផលិត​ដប​នេះ គឺ​ដោយ​យក​លំនាំ​តាម​សត្វ​កញ្ចែ​​ដែល​រស់​នៅ​លើ​វាល​ខ្សាច់ សត្វល្អិត​នេះ​អាច​ប្រមូល​ផ្តុំ​សំណើម​ចូល​ក្នុងស្លាប​វា​ រួច​កក​ក្លាយ​ជា​ដំណត់​ទឹក​ ហើយ​ក៏​ហូរ​ចូល​ក្នុង​មាត់​វា។

ផ្អែក​លើគោលការណ៍​នេះ គេ​បាន​ពិសោធន៍​ដោយ​ជោគ​ជ័យ​នូវ​ការផលិត​ទឹក​ចេញ​ពី​ខ្យល់​ នៅ​តំបន់​ដែល​សំបូរ អ័ភ្រ និង​សំណើម។ គេ​សង្ឃឹម​ថា​របក​គំហើញ​នេះ នឹង​អាច​យក​ទៅ​អនុវត្ត​បាន​គ្រប់​ទី​កន្លែង។

ប្រែសម្រួល​រៀប​រៀង​ដោយ​ គេហទំព័រ​សាលារៀន salarean.com