ព្យាយាម​គង់​បាន​សម្រេច
សាមគ្គី​ជា​កម្លាំង
ចេះ​ដប់​មិន​ស្មើ​ប្រសប់​មួយ
ចំណេះ​ជា​អាហារ​ ប្រាជ្ញា​ជា​អាវុធ

បង្កើត​បន្ទះ​ថាមពល​ព្រះ​អាទិត្យ​ដោយ​ប្រើ​សសៃរ​សក់​

ក្មេង​ប្រុស​ជន​ជាតិ​ ណេប៉ាល់ ម្នាក់​អាយុ​ ១៨ ឆ្នាំ​ មានស​មត្ថភាព​បង្កើត​បន្ទះ​ថាមពល​ព្រះ​អាទិត្យ​ ដោយ​ប្រើ​សសៃ​រ​សក់​មនុស្ស ដែល​តាម​ធម្មតា​ ក្នុង​បន្ទះ​ថាមពល​ព្រះ​អាទិត្យ​គេ​ប្រើ​ ស៊ីលីខុន ជា​គ្រឿង​បំលែង​ថាម​ពល។ ក្មេង​ប្រុស​រូប​នេះ​បញ្ជាក់ថា ឆ្លង​តាម​របក​គំហើញ​របស់​ខ្លួន ខ្លួន​អាច​ផលិត​បន្ទះ​ថាមពល​ព្រះ​អាទិត្យ​ ក្នុង​តម្លៃប្រមាណ ៣៨ ដុល្លារ ដែល​បន្ទះ​មួយ​អាច​ផ្តល់​ថាម​ពល​បាន ៩ វ៉ុល (១៨ វ៉ាត់) ។ ក្មេង​ប្រុស​រូប​នេះ​ រំពឹង​ថា​នឹង​អាច​​អាច​ប្រើ​ប្រាស់​របក​គំហើញ​នេះ​ សម្រាប់​បំភ្លឺ​ ក្នុង​ផ្ទះ និង​ក្នុង​ភូមិ​របស់​ខ្លួន​ ដែល​ត្រូវ​ការ​អគ្គិសនី ហើយ​ចុង​ក្រោយ​គឺ​អាច​ផលិត​ជា​ឧបករណ៍​សាក​ថ្ម​ទូរស័ព្ទ ឬ​សាក​អាគុយ​សម្រាប់​លក់​បាន។
ស្វែង​យល់​បន្ថែម​ http://www.dailymail.co.uk/sciencetech/article-1212005/Teenager-invents-23-solar-panel-solution-developing-worlds-energy-needs-human-hair.html


ប្រែសម្រួល​រៀប​រៀង​ដោយ​ គេហទំព័រ​សាលារៀន salarean.com