ស្បែកជើងបំពាក់ដោយប្រព័ន្ធ GPS
No Place Like Home (គ្មានកន្លែងណាដែលល្អជាងផ្ទះទេ) គឺជាឈ្មោះរបស់ស្បែកមួយប្រភេទដែលបំពាក់ទៅដោយ GPS អាចចាប់យកទីតាំងរបស់ម្ចាស់ និងអាចនាំម្ចាស់ទៅដល់ផ្ទះបាន។ ស្បែកជើងទាំងសងខាងអាចទាក់ទងគ្នាបានតាមប្រព័ន្ធ wireless និងរួមគ្នាកំណត់ទិសដៅ និងប្រាប់ពីចំងាយដែលត្រូវដើរទៅផ្ទះ។ ក្នុងករណីម្ចាស់ចង់ប្តូរលំនៅដ្ឋាន គាត់អាចភ្ជាប់ស្បែកជើងជាមួយកុំព្យូទ័រតាម USB រូចកំណត់ទីតាំផ្ទះថ្មីឲ្យស្បែកជើងដឹង។ នេះជាគំនិតច្នៃប្រឌិតមួយរបស់ Dominic Wilcox នៅចក្រភពអង់គ្លេស។
ប្រភព៖ Dominic Wilcox

ប្រែសម្រួលរៀបរៀងដោយ គេហទំព័រសាលារៀន salarean.com
