មួកសុវត្ថិភាពទូរស័ព្ទហៅគេឲ្យជួយម្ចាស់
ក្រុមហ៊ុនផលិតមួកសុវត្ថិភាពមួយបានប្រកាសនាពេលថ្មីៗនេះថាខ្លួននឹងចេញ លក់មួកសុវត្ថិភាពមួយប្រភេទដែលអាចទូរស័ព្ទហៅគេជួយបានប្រសិនបើ ម្ចាស់ជួបគ្រោះថ្នាក់។ មួកសុវត្ថិភាពនេះមានបំពាក់ប្រព័ន្ធសិនសើ(sensor) ស្វ័យប្រវត្តិ ដែលភ្ជាប់ទំនាក់ទំនងជាមួយទូរស័ព្ទដៃតាម bluetooth ។
ក្នុងរយៈពេល ៣០ វិនាទី បន្ទាប់ពីជួបគ្រោះថ្នាក់ប្រសិនបើម្ចាស់មិនបញ្ជាទេ ប្រព័ន្ធស្វ័យប្រវត្តិនឹងបញ្ជូនព័ត៌មានទីតាំងរបស់ម្ចាស់ទៅកាន់ លេខសង្គ្រោះបន្ទាន់។ មួកសុវត្ថិភាពនេះនឹងមានចេញលក់នៅដើមឆ្នាំក្រោយ។
ប្រែសម្រួលរៀបរៀងដោយ គេហទំព័រសាលារៀន salarean.com
