ព្យាយាម​គង់​បាន​សម្រេច
សាមគ្គី​ជា​កម្លាំង
ចេះ​ដប់​មិន​ស្មើ​ប្រសប់​មួយ
ចំណេះ​ជា​អាហារ​ ប្រាជ្ញា​ជា​អាវុធ

ទីវាល​លំហ​ធ្វើ​ឲ្យ​ខួរ​ក្បាល​មនុស្សភាន់​ច្រឡំ

ចាស់​បូរាណ​ខ្មែរ​យើង​ច្រើន​និយាយ​ថា​វង្វេង​វាល គឺ​មាន​ន័យ​ថា​ពេល​ស្ថិត​ក្នុង​ទីវាល​លំហ​គ្មាន​ដើម​ឈើ​ឬ​អ្វី​ជា​គោល​ មនុស្ស​យើង​នឹង​វង្វេង​មិន​ដឹង​ទៅ​ទិសណា ​មក​ទិស​ណា​ទេ។ ពាក្យ​នេះ​ពិត​ជា​ត្រូវ​ណាស់ ក្រុម​អ្នក​វិទ្យា​សាស្ត្រ​អាឡឺម៉ង់​បាន​ពិសោធន៍​ឃើញ​ថា​ កាលណា​ដើរ​ក្នុង​ទីវាល​ដេល​គ្មាន​អ្វី​ជា​តម្រុយ​ខួរ​ក្បាល​មនុស្ស​នឹង​ភាំង គឺ​ខួរ​ក្បាល​ប្រាប់​ថា​ដើរ​ត្រង់​ តែ​តាម​ការ​ពិត​គឺ​ដើរ​វៀច​សោះ។

មនុស្សយើង​​នឹង​ដើរ​រាង​ជា​រង្វង់​ដែល​មានអង្កត់​ផ្ចិត​ប្រមាណ​២០​ម៉ែត្រ ប្រសិន​បើ​គេ​បិទ​ភ្នែក​ជិត​មិន​ឲ្យ​មើល​ឃើញ​ពិភព​ខាង​ក្រៅ។

ប្រែសម្រួល​រៀប​រៀង​ដោយ​ គេហទំព័រ​សាលារៀន salarean.com