ព្យាយាម​គង់​បាន​សម្រេច
សាមគ្គី​ជា​កម្លាំង
ចេះ​ដប់​មិន​ស្មើ​ប្រសប់​មួយ
ចំណេះ​ជា​អាហារ​ ប្រាជ្ញា​ជា​អាវុធ

ឆ្នាំងដាំទឹកប្រើពន្លឺព្រះអាទិត្យ

ពេលខ្លះ​គំ​និត​សាមញ្ញ​គឺ​ល្អ​បំ​ផុត។ ដោយ​សារ​បញ្ហា​ខ្វះ​ខាត​ទឹក​ស្អាត​នៅ​ក្នុង​តំ​បន់​មួយ​ចំ​នួន​ក្នុង​ពិ​ភព​ លោក ទើប​អ្នក​ស្រាវ​ជ្រាវ​បាន​ព្យា​យាម​រក​វិ​ធី​ដោះ​ស្រាយ​បញ្ហា​ទឹក​ស្អាត​នេះ ជា​ជាង​ពឹង​ពាក់​ទៅ​លើ​ធម្ម​ជាតិ។ ពួក​គេ​ក៍​ចង់​បាន​អ្វី​មួយ​ដែល​មិន​ចាំ​បាច់​ចំ​ណាយ​ច្រើន ហើយ​អាច​បង្កើត​ដោយ​សិប្បករ​បាន​ទៀត​ផង។ ទី​បំ​ផុត​គេ​បាន​រក​ឃើញ​ចង្ក្រាន ដែល​ធ្វើ​ចេញ​ពី​ភាជន៍​ដី​។

ចង្ក្រាន​នេះ​ដាក់​បាន​ទឹក​ចំ​នួន​៥​លីត្រ​ ដែល​វា​ដំ​ណើរ​ការ​ដោយ កម្តៅ​នៃ​កំ​ដៅ​ថ្ងៃ​បាន​ជះ​មក​លើ​ចង្ក្រាន​នេះ ធ្វើឲ្យ​​​ទឹក​ក្តៅ​ក្លាយ​ជា​ចំ​ហាយ ដែល​បាន​បង្កើត​ជា​សំ​ព៊ាធ បន្ទាប់​មក​ចំហាយ​ទឹក​នោះ​រមៀល​ធ្លាក់​ចុះ​មក​ក្នុង​ចាន​សម្រាប់​ត្រង​​ដែល​ ស្ថិត​នៅ​ផ្នែក​ខាង​ក្រោម​នៃ​ចង្ក្រាន។ អ្នក​ស្រាវ​ជ្រាវ​បាន​ដាក់​ឈ្មោះ​ចង្ក្រាន​នេះ​​ថា Eliodomestico ។ តំលៃ​សរុប​ក្នុង​ការ​ផលិត​របស់​នេះ​ត្រឹម​តែ​៥០​ដុល្លា​បុណ្ណោះ។

ប្រែសម្រួល​រៀប​រៀង​ដោយ​ គេហទំព័រ​សាលារៀន salarean.com