ព្យាយាម​គង់​បាន​សម្រេច
សាមគ្គី​ជា​កម្លាំង
ចេះ​ដប់​មិន​ស្មើ​ប្រសប់​មួយ
ចំណេះ​ជា​អាហារ​ ប្រាជ្ញា​ជា​អាវុធ

បច្ចេកវិទ្យា​សាក​ថ្ម​ទូរស័ព្ទ​ដោយ​មិន​បាច់​មាន​ខ្សែ​

សព្វ​ថ្ងៃ​នេះ​គេ​សង្កេត​ឃើញ​ថា មាន​ការ​កើន​ឡើង​នូវ​ការ​ប្រើ​ប្រាស់​ទូស័ព្ទ​នឹង មាន​បញ្ហា​ជា​ច្រើន​ចំ​ពោះ​រឿង​អស់​ថ្ម។ មនុស្ស​ភាគ​ច្រើន​ត្រូវ​តែ​យក​ប្រដាប់​សាក​ថ្ម​តាម​ខ្លួន​។ អ្នក​ខ្លះ​ មាន​ឧបករណ៍​សាក​ក្នុង​ឡាន​ថែម​ទៀត​ផង តែ​នៅ​តែ​មិន​មាន​ភាពងាយ​ស្រួល​​ក្នុង​ការ​ប្រើ​ប្រាស់​ឡើយ។

សព្វ​ថ្ងៃ បច្ចេក​វិទ្យា​មាន​ការ​រីក​ចំ​រើន​ឡើងៗ ដែល​ជា​ពេល​វេលា​មួយ​នៃ​ការ​ប្រើ​ប្រាស់​ឧបករណ៍​ទាំង​អស់​ដោយ​អត់​ខ្សែ ដូច​ជា កាស​ស្តាប់​ ភ្ជាប់ ​Internet តាម​ WIFI ជាដើម។ ឥឡូវ​នេះ​គេ​បាន​បង្កើត​បច្ចេក​វិ​ទ្យា​មួយ​ទៀត​ដែល​ពិត​ជា​មាន​ផា​សុក​ភាព​ មែន​ទែន ហើយ​យើង​មិន​ចាំ​បាច់​ខ្វល់​ខ្វាយពីរឿង​អស់​ថ្ម​ទៀត​ទេ គឺ​ការ​សាក​ថ្ម​ដោយ​ប្រ​ព័ន្ធ​អត់​ខ្សែ។ គេ​សង្ឃឹម​ថា​បច្ចេក​វិទ្យា​នេះ​​ នឹង​ធ្លាក់​មក​ដល់​ដៃ​សាធារណជន​ឆាប់​ៗ​នេះ។

ប្រែសម្រួល​រៀប​រៀង​ដោយ​ គេហទំព័រ​សាលារៀន salarean.com