ព្យាយាម​គង់​បាន​សម្រេច
សាមគ្គី​ជា​កម្លាំង
ចេះ​ដប់​មិន​ស្មើ​ប្រសប់​មួយ
ចំណេះ​ជា​អាហារ​ ប្រាជ្ញា​ជា​អាវុធ

ចង់មាន​ការ​ចង​ចាំ​ល្អ​ត្រូវ​ចេះ​សម្រាក

ថ្មីៗ​នេះ​ក្រុម​អ្នក​ឯកទេស​ខាង​ចិត្ត​វិទ្យា​បាន​បោះ​ផ្សាយ​នូវ​របក​គំហើញ​ របស់​ខ្លួន​ក្នុង​សារព័ត៌មាន​វិទ្យាសាស្ត្រ​ផ្នែក​ចិត្ត​សាស្ត្រ​ថា វិធី​ដ៏​ល្អ​បំផុត​ក្នុង​ការ​បង្កើន​ការ​ចង​ចាំ​គឺ​ត្រូវ​សម្រាក​មួយ​ភ្លែត​ ក្រោយ​ពេល​យើង​រៀន​ចំណេះ​ដឹង​ថ្មី​អ្វី​មួយ។ ក្រុម​អ្នក​ចិត្ត​សាស្ត្រ​មក​ពី​សាកល​វិទ្យាល័យ​អុក​ស្វឹត និង​សាកល​វិទ្យាល័យ​ពី​រ​ទៀត បាន​​ធ្វើ​តេស្ត​សាក​ល្បង​ទៅ​លើ​មនុស្ស​ដែល​មាន​អាយុ​ពី​ ៦១ ទៅ​ ៨១​ ឆ្នាំ​។

បន្ទាប់ពី​និទាន​រឿង​ប្រាប់​ពួក​គេ​ហើយ​ មួយ​សប្តាហ៍​ក្រោយ​មក​ គេ​ពិសោធន៍​មើល​ការ​ចង​ចាំ​របស់​អ្នក​ទាំង​នោះ។ លទ្ធផល​គឺ​អ្នក​ដែល​បាន​សម្រាក​ ចង​ចាំ​បាន​ច្រើន​ជាង​អ្នក​ដែល​មិន​បាន​សម្រាក។

ប្រែសម្រួល​រៀប​រៀង​ដោយ​ គេហទំព័រ​សាលារៀន salarean.com