ព្យាយាម​គង់​បាន​សម្រេច
សាមគ្គី​ជា​កម្លាំង
ចេះ​ដប់​មិន​ស្មើ​ប្រសប់​មួយ
ចំណេះ​ជា​អាហារ​ ប្រាជ្ញា​ជា​អាវុធ

កង់​​ដឹក​ទឹក​ផង​បន្សុទ្ធ​​ទឹក​ផង​

នេះជា​ឧបករណ៍​ដ៏​មាន​ប្រយោជន៍​មួយ​ប្រភេទ​សម្រាប់​ប្រទេស​កំពុង​អភិវឌ្ឍន៍​ ក្នុង​ករណី​ជួប​បញ្ហា​កង្វះ​ទឹក​ស្អាត​ប្រើ​ប្រាស់។ ប្រជា​ជន​ដែល​រស់​នៅ​តាម​ជន​បទ​ជិះ​កង់​​នេះ​ទៅ​យក​ទឹក​ រួច​ជិះ​ត្រឡប់​មក​ផ្ទះ​វិញ។ ចលនា​វិល​របស់​កង់​ធ្វើ​ឲ្យ​ប្រព័ន្ធ​​ចម្រោះ​ទឹក​ដំណើរការ​ឡើង។ ដូច្នេះ​ពេល​ជិះ​មក​ដល់​​ផ្ទះ​វិញ​ ទឹកនោះ​​ត្រូវ​បាន​ច្រោះ​ស្អាត​ជា​ស្រេច​ ដែល​អាច​ឲ្យ​គេ​ផឹក​បាន​ដោយ​គ្មាន​បញ្ហា។

ប្រែសម្រួល​រៀប​រៀង​ដោយ​ គេហទំព័រ​សាលារៀន salarean.com