ព្យាយាម​គង់​បាន​សម្រេច
សាមគ្គី​ជា​កម្លាំង
ចេះ​ដប់​មិន​ស្មើ​ប្រសប់​មួយ
ចំណេះ​ជា​អាហារ​ ប្រាជ្ញា​ជា​អាវុធ

ពូក​ម៉ាស៊ីន​ត្រជាក់

ក្រុមហ៊ុន ​គូ​ឆូហ្វូ​គុ និង​ក្រុមហ៊ុន​អ៊ីតូឈុ​ បាន​សហការ​ផលិត​ជា​ពូក​ដែល​បំពាក់​ដោយ​ប្រព័ន្ធ​ម៉ាស៊ីន​ត្រជាក់។​ ពូក​នេះ​មាន​កង្ហារ​បឺត​ខ្យល់​នៅ​ចុង​ជើង​ដែល​ជួយ​ទាញ​យក​ចំហាយ​កំដៅ​​ពី​ ខាង​ក្រោម​ខ្លួន​មនុស្ស ធ្វើ​ឲ្យ​អ្នក​គេង​មាន​អារម្មណ៍​ត្រជាក់​ស្រួល​ខ្លួន។ ពូក​ម៉ាស៊ីន​ត្រជាក់​នេះ​ស៊ី​ភ្លើង​តិច​ជាង​ម៉ាស៊ីន​ត្រជាក់​ធម្មតា​​ដែល​ជា ​ចំណែក​ជួយ​សន្សំ​សំចៃ​អគ្គិសនី​ផង​ដែរ។

ប្រែ​សម្រួល​ដោយ​ គេហទំព័រ​សាលារៀន salarean.com