ផ្ទះចេះដើរ
ផ្ទះចេះដើរមានរូបរាងដូចសត្វល្អិតជើង៦។ មូលហេតុដែលគេធ្វើឲ្យវាមានជើង៦គឺដើម្បីងាយស្រួលទប់លំនឹងនឹង ពេលដើរ។ ផ្ទះនេះដើរដោយរក្សាជើងបីទប់លំនឹងលើផ្ទៃដី ឯជើងបីទៀតបោះជំហានដូចមនុស្សដើរ។ ល្បឿនដើរគឺលឿនប្រហាក់ប្រហែលនឹងល្បឿនមនុស្សដើរ។ ផ្ទះនេះមានកំពស់ ៣ម៉ែត្រកន្លះ ទទឹង៣ម៉ែត្រកន្លះ និងបណ្តោយ ៣ម៉ែត្រ៧។ វាអាចដាក់មនុស្សបានរហូតទៅដល់៤នាក់ឬច្រើនជាងនេះ។ ផ្ទះចេះដើរកើតឡើងដោយគម្រោងផ្តួចផ្តើមរបស់ មជ្ឈមណ្ឌលសិល្បៈវ៉ាយស៊ីង នៅខេមប្រ៊ិចសាញ។ ផ្ទះនេះច្នៃឡើងដោយ N55។


ប្រែសម្រួលដោយ គេហទំព័រសាលារៀន salarean.com
