ការអានសៀវភៅដដែលៗជួយដល់ការរៀនសូត្ររបស់កុមារ(អាយុ១៨ខែ)
ឪពុកម្តាយទូទៅប្រហែលជាងឿងឆ្ងល់ថាហេតុអ្វីបានជាកូនតូចរបស់ខ្លួនចូលចិត្តយកសៀវភៅដដែលៗមកមើលហាក់ដូចជាមិនធុញទ្រាន់សោះ។ ការអានដដែលៗនេះមានផលល្អសម្រាប់កុមារទៅវិញទេ។ បើតាមការស្រាវជ្រាវរបស់បណ្ឌិត Jessica Horst នៅសាកលវិទ្យាល័យមួយរបស់សហរដ្ឋអាមេរិក បានឲ្យដឹងថាការអានសៀវភៅមួយក្បាលដដែលៗច្រើនលើក មានប្រយោជន៍ច្រើនជាងការអានសៀវភៅច្រើនប្រភេទតែតិចដង សកម្មភាពអានដដែលៗជួយឲ្យកុមារចាប់យកពិភពថ្មីៗបានលឿន។ មួយវិញទៀតកុមារចូលចិត្តតែរបស់ពីរឬបីមុខតែប៉ុណ្ណោះ ហើយពួកគេនឹងចំណាយពេលច្រើនលើរបស់ទាំងនោះ ជាជាងរបស់ផ្សេងៗនៅជុំវិញ ដូច្នេះឪពុកម្តាយមិនបាច់ខ្ជះខ្ជាយប្រាក់ទិញសៀវភៅច្រើនប្រភេទពេកនោះទេ ពោលគឺយកតែសៀវភៅណាដែលកូនចូលចិត្តបានហើយ។
គេហទំព័រសាលារៀន salarean.com
