ព្យាយាម​គង់​បាន​សម្រេច
សាមគ្គី​ជា​កម្លាំង
ចេះ​ដប់​មិន​ស្មើ​ប្រសប់​មួយ
ចំណេះ​ជា​អាហារ​ ប្រាជ្ញា​ជា​អាវុធ

វិទ្យុ​ជា​បណ្តាញ​ផ្សព្វ​ផ្សាយ​ដ៏​មាន​ឥទ្ធិពល​

ទោះ​បី​សព្វ​ថ្ងៃ​ជា​សម័យ​ឌីជីផល​ក៏​ដោយ​ ក៏​គេ​សង្កេត​ឃើញ​ថា​ការ​ទទួល​ព័ត៌មាន​តាម​វិទ្យុ​នៅ​តែ​ពេញ​និយម​នៅ​ទូទាំង​ពិភព​លោក​។ បណ្តាញ​ផ្សព្វ​ផ្សាយ​មួយ​នេះ​ មាន​សារៈ​សំខាន់​កាន់​តែ​ខ្លាំង​ឡើង​នៅ​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍន៍​។ យោង​តាម​ទិន្នន័យ​របស់​អង្គការ​ UNESCO បាន​ឲ្យ​ដឹង​ថា​ ៩៥​%​នៃ​ប្រជា​ជន​ទូទាំង​ពិភព​លោក​ប្រើប្រាស់​​វិទ្យុ​។ នៅ​ប្រទេស​កំពុង​អភិវឌ្ឍន៍​ ៧៥%​ នៃគ្រួសារ​សរុប​ សុទ្ធ​តែ​មាន​វិទ្យុ​ប្រើ​ (ទិន្នន័យ​ឆ្នាំ ២០១០)​ ។ បន្ថែម​ពី​លើ​នេះ​ទៀត​ រលក​សញ្ញា​វិទ្យុ​ទទួល​បាន​ច្បាស់​ល្អ​ និង​មាន​ភាព​ទៀត​ទាត់ ចំណែក​ឯការ​ផ្សាយតាម​ AM/FM នៅ​តែ​ទទួល​បាន​ការ​ពេញ​និយម។

ប្រែ​សម្រួល​រៀប​រៀង​ដោយ salarean.com