ព្យាយាម​គង់​បាន​សម្រេច
សាមគ្គី​ជា​កម្លាំង
ចេះ​ដប់​មិន​ស្មើ​ប្រសប់​មួយ
ចំណេះ​ជា​អាហារ​ ប្រាជ្ញា​ជា​អាវុធ

វីធីសន្សំ​សំចៃ​​​មិន​ឲ្យ​​ប៉ះ​ពាល់​ដល់​ខ្ទង់​ចំណាយ​ប្រចាំ​ថ្ងៃ

សន្សំសំចៃ​មាន​​ន័យ​ថា​ការ​ចាយ​វាយ​ដោយ​​រិះ​គិត​មិន​ខ្ជះ​ខ្ជាយ។ សន្សំសំចៃ​មិន​សំដៅ​ត្រឹម​តែ​ការ​ចាយ​​វាយ​ប្រាក់​តិច​ជាង​មុន​ទេ តែ​ក៏​សំដៅ​លើ​ការ​ប្រើ​ប្រាស់​របស់​​ឲ្យ​អស់​លទ្ធភាព​ឬ​មាន​ប្រសិទ្ធ​ភាព​ ខ្ពស់ដែរ។ វិធី​សាស្ត្រ​មួយ​ចំនួន​ខាង​ក្រោម​អាច​ជួយ​ឲ្យ​អ្នក​សន្សំ​សំចៃ​របស់​ប្រើ​ ប្រាស់​ដោយ​មិន​ឲ្យ​ប៉ះ​ពាល់​ដល់​ខ្ទង់​ចំណាយប្រចាំ​ថ្ងៃ៖

១. របស់​មួយ​ចំនួន​យើង​អាច​ប្រើ​តិច​ជាង​មុន​តែ​ប្រសិទ្ធភាព​នៅ​ដដែល៖ ចូរ​ប្រើ​សាប៊ូ​បោក​ខោអាវ​ឲ្យ​តិច​ជាង​មុនត្រឹម​កម្រិត​ល្មម​ជៀស​វាង​ខ្ជះ​ ខ្ជាយ ប្រើ​ថ្នាំ​ដុស​ធ្មេញ​ សាប៊ូកក់​សក់ សាប៊ូ​ដុស​ខ្លួន ក្រដាស​ជូត​មាត់​ ។ល។ តិច​ជាង​មុន។

២. បិទ​ភ្លើង ឬ​សម្ភារៈ​អេឡិច​ត្រូនិច​ ប្រសិន​បើ​មិន​ប្រើ​ប្រាស់។

៣. ងូត​ទឹក​ឲ្យ​លឿន​ជាង​មុន​ដើម្បី​សន្សំ​ទឹក និង​បិទ​ទឹក​ប្រសិន​បើ​មិន​ត្រូវ​ការ​ប្រើ។

៤. ចាក់​ទឺក​ចូល​ក្នុង​ដប​សាប៊ូ​កក់​សក់​ដែល​ជិត​អស់ ដើម្បី​ក្រឡុក​ប្រើ​ឲ្យ​អស់​សាប៊ូ។

៥. កាត់​សំបក​ថ្នាំ​ដុស​ធ្មេញ​ដែល​ជិត​អស់ និង​កៀ​ យក​ថ្នាំ​ដុស​ធ្មេញ​ដែល​នៅ​សល់​មក​ប្រើ​ឲ្យ​អស់​។

៦. សន្សំ​បន្លែ​ដែល​នៅ​សល់​ដាក់​ក្នុង​ថង់​មួយ​ទុក​ក្នុង​ទូរ​ទឹក​កក។​ កុំ​បោះ​បន្លែចោល។ នៅ​ពេល​ណា​ដែល​ថង់​នេះ​ពេញ​ដោយ​បន្លែ​ ចូរ​ធ្វើ​ស៊ុប​បន្លែ​​បរិភោគ។

៧.​ រាល់​សម្ភារៈ​ដែល​អាច​ប្រើ​ប្រាស់​ឡើង​វិញ​បាន​ ដូច​ជា​ដប ថង់​ កំប៉ុង ​ជា​ដើម ចូរ​កុំបោះ​ចោល ចូរ​ទុក​ប្រើ​ប្រាស់​ឡើង​វិញ។

សាលារៀន salarean.com