ព្យាយាម​គង់​បាន​សម្រេច
សាមគ្គី​ជា​កម្លាំង
ចេះ​ដប់​មិន​ស្មើ​ប្រសប់​មួយ
ចំណេះ​ជា​អាហារ​ ប្រាជ្ញា​ជា​អាវុធ

រឿងវត្តសំពៅ៥



វត្តសំពៅ​៥​ គឺ​ជា​វត្ត​មួយ​​ឋិត​នៅ​លើ​ភ្នំ​បូក​គោ​នឹង​ជា​​កន្លែង​ទេសចរណ៏​មូយ​ផង​ដែរ។ មាន​​រឿន​តំនាលត​​គ្នា​ថាៈ​ កាល​កន្លងយូរ​មក​ហើយ​ កាល​នោះ​មាន​ស្តេច​ខ្មែរ​យើង​មួយ​អង្គ​មាន​ព្រះនាម​​ព្រះ​ថោង​។​ រឿង​ដើម​នៃ​ក្សត្រ​អង្គ​នេះ​ គឺ​ព្រះ​អង្គ​ ជាព្រះ​អង្គ​ម្ចាស់​មួយ​អង្គ​​ ដោយ​សារ​តែ​​​តូច​ព្រះ​ទ័យ​នឹង​ព្រះ​បិតា​ ដែល​តំរូវ​ឲ្យ​ព្រះ​អង្គ​គោរព​បូជា​ ព្រះ​អនុជ​ ពៅ​ ម្ល៉ោះ​ហើយ​ទ្រង់​យាង​ចេញ​ពី​ព្រះ​រាជ​វាំង​ជា​មួយ​ស្ម័គ្រ​បក្ស​ពួក​ ចេញឆ្ងាយ​ពី​រាជ​វាំង​ទៅ​ដល់​ឆ្នេរ​ខ្សាច់​មួយ​ដ៏​មាន​​ដើម​ធ្លក​មួយ​ដើម​ ដុះ​នា​កណ្តាល​វាល​ខ្សាច់​​នោះ។​ ព្រះ​អង្គ​បញ្ឈប់​ពល​រេហ៏​នៅ​ទី​នោះ​សម្រាក​ព្រះ​កាយ​ក្រោម​ដើម​ធ្លក​។​ ពេល​ព្រលឹម​ស្វាង​ឡើង​ព្រះ​អង្គ​យាង​មួយ​ព្រះ​អង្គ​​ឯង​លំ​ហែ​កាយ​​តាម​មាត់ ​សមុទ្រ​កាន់​តែ​ឆ្ងាយ​ទៅៗ​ស្រាប់​តែ​លឺ​សូរ​សំលេង​មនុស្ស​អ៊ូ​អរ​ព្រះអង្គ​ ក៏​យាង​ទៅ​ជិត​​បាន​ជួប​និង​នាង​នាគ​​ ដែល​កំពុង​នាំ​ភិ​លៀង​មក​កំសាន្ត​ឆ្នេរ​នេះ។

​ព្រះ​អង្គ​បាន​លួង​លោម​ប្រ​តិ​ព័ទ្ធ​ នាង​នាគ​ក៏​ព្រម​ព្រៀង​ តែ​សុំ​ឲ្យ​ព្រះ​អង្គ​តោង​កន្ទុយ​នាគ​ដើម្បី​​ជ្រែកទឹក​​ទៅ​កាន់​ឋាន​នាគ​​ ថ្វាយ​បង្គំ​ព្រះ​បាទ​​ភុជង្គ​នាគ​ជា​ព្រះ​បិតា។​ លុះព្រះ​អង្គ​​តាម​ព្រះ​នាង​ទៅ​ដល់​ឋាន​នាគ​ អស់​រយៈ​ពេល​៧​ថ្ងៃ​ក៏សុំលា​ព្រះ​បិតាក្មេក​ នាំ​ម​ហេសី​វិល​មក​ឋាន​មនុស្ស​វិញ​។​ កាល​នោះ​ព្រះបាទ​ភុជង្គ​នាគ​ក៏បាន​រៀប​ចំ​ប្រដាប់​ប្រដា​ ជា​ទ្រព្យ​មាន​តំលៃ​ចំនួន​៥​សំពៅ​ ដើម្បី​ដង្ហែ​ព្រះ​រាជ​បុត្រ​មក​គ្រប់​គ្រង​រាជ​នៅ​មនុស្ស​លោក។ ​សំ​ពៅ​ទាំង​៥​នោះ​ បើក​ក្តោង​សំដៅដល់​មាត់​សមុទ្រ​ជាយ​ដែន​ប្រ​ទេស​ហើយ​ ក៏​ចូល​ចត​តំរៀប​គ្នា​ រើ​ប្រដាប់​ប្រដា​ចេញ​ពី​សំពៅ​ហើយ​ដឹក​ជញ្ជូន​យក​ទៅ​ រក​ទី​ណា​មួយមាន​ដី​ទួល​ខ្ពស់​រៀប​ចំ​ក៏​សាង​ជា​ទី​ក្រុង​ឡើង​។ ​ឯ​សំពៅ​ទាំង​៥​នោះ​ក៏​បញ្ឈ​រ​ទុក​សំម្រាប់​ព្រះ​អង្គ​ធ្វើ​ដំណើរ​ទៅណា​មក​ ណា​ ទ្រង់​គង់​ក្រ​សាល​តាម​ព្រះ​ចិន្តា​។​​ ពល​រេហ៍​​ទាំង​៥០០​នាក់​ក៏ដង្ហែព្រះ​ថោង​​និង​នាង​នាគ​ទៅ​ចាប់​ស្ថាបនា​ទី​ ក្រុង​​រាជ​និវេសន៏ទាំង​អស់​គ្នា​ទៅ​​ នៅ​សល់​តែសំបក​​សំពៅ​លុះ​អស់​កាល​យូ​រ​លង់​ក្រោយ​មក​ ឆ្នេរ​សមុទ្រ​នោះ​ចេះ​តែ​ស្រក​ស្រុត​ឆ្ងាយ​ទៅៗ​ ដី​ក៏​កាន់​តែ​ដុះ​ខ្ពស់​ឡើង​ៗ​សំពៅ​ទាំង​៥​នោះ​ក៏​កឿរ​ទៅជាប់​និង​ច្រាំង​ ហើយ​យូរៗ​ទៅ​ក៏​រឹង​ទៅ​ជា​ថ្ម​លិច​បាត់​តួ​សំពៅ​ទៅ​ក្នុង​ដី​​នៅ​សល់​តែ​ ក្តោង​ទាំង​៥​ដែល​គេ​ឃើញ​សព្វ​ថ្ងៃ​នេះ​។​

នេះ​ជា​រឿង​ព្រេង​ ដែល​អ្នក​ស្រុក​ប្រ​ឌិត​ភ្ជាប់​និង​ស្ថាន​ភាព​វត្ត​នៅ​លើ​ភ្នំ​បូក​គោ​។​ប៉ុ ​ន្តែ​បើ​តាម​ការ​ស្រាវ​ជ្រាវ​វិញ​ វត្ត​នេះ​ពុំ​មាន​ជា​វត្តុ​បុរាណ​ណាស់​ណា​ទេ​​ ក៏​ជា​វត្ត​ថ្មី​មូយ​​ដែល​ព្រះ​ករុណា​ព្រះបាទ​ស៊ី​សុវត្តិ​មុនី​វង្ស​ ព្រះ​ចៅ​ប្រ​ទេស​កម្ពុ​ជា​ ទ្រង់​កសាង​ឡើង​កាល​ពី​គ.ស​១៩២៤។

(ដកស្រង់​ចេញ​ពីសៀវ​ភៅ​ ប្រ​ជុំ​រឿង​ព្រេង​ខ្មែរ​ភាគ​៦)

សាលារៀន salarean.com