រឿងរាហូ
រឿងព្រេងទាក់ទងនឹងប្រវត្តិរាហូ
1. រូបរាហូគេតែងគូរនៅហោជាងប្រសាទឬបើនៅទីវត្តគេគូរនៅហោជាងព្រះវិហារប្រយោជន៏អោយដឹងថា”ជាអ្នកមានឫទ្ធី ”។
2. នៅក្លោងទ្វារប្រាសាទឬវត្តអារាមក៏គេមានគូរដែរ។
3. រូបរាហូគេច្រើនគូរតែត្រឹមក្លៀកឡើងលើអោយឃើញច្បាស់តែដៃកនិង ក្បាលធ្វើមុខអោយទូលាយធំមាំបញ្ចេញធ្មេញស្មាញថែមទាំងលាបពណ៌ ខៀវដើម្បីអោយសម្បើមដល់អ្នកមើលគ្រប់ៗគ្នា ។
4. គេគូររូបរាហូនៅក្នុងផ្ទះឬព្រះរាជវាំងប្រយោជន៏អោយដឹងថា “ជាអ្នកខ្លាំងពូកែអ្នកធំ” ។
5. បើ គេ មិន ហៅ ថា “រា ហូ” គេ ហៅ ត្រឹម តែ “រាហុ៏” ដូច ពាក្យ ថា”រា ហុ៏ ចាប់ ចន្ទ” ក៏ បាន ជួន កាល គេ ហៅ ថា “ អសុ រិន្ទ្រ” តែ ពាក្យ ខ្មែរ ច្រើន ហៅ ថា “ រាហូ អសុ រិន្ទ្រ” ជាប់ គ្នា ។
6. បាន ជា គេ ធ្វើ រូប រាហូ តែ មួយ កំណាត់ នោះព្រោះ មាន ប្រ វត្តិ ដូច្នេះ
ប្រ វត្តិ របស់ រាហូ
រាហូ អសុ រិន្ទ្រ ជា សេ នា បតី មួយ របស់ ព្រះ បាទ វេចចិត្តិ ដែ ល សោយ រាជ្យ សម្បត្តិ នៅ ក្នុង នគរ ចិត្រា សូរ ក្រោម បាត ភ្នំ ព្រះ សុ មេរុ៏។ តំណាល ថា រាហូ នេះ ធំ ក្រៃ លែង ធំ លើស ពួក អសុរ ទាំង ឡាយ នៅ ក្នុង ទីនោះ គ្រាន់ តែកំ ពស់ ៤,៥០០ យោជន៏ ទទឹង ខ្លួន ពី ស្មា ម្ខាង ទៅ ស្មា ម្ខាង ១,៦០០ យោជន៏ ចន្លោះ ដើម ដៃ ប្រ វែង ១,២០០ យោជន៏ ថ្នាំ ង ម្រាម ដៃ ម្រាម ជើង មួយ ៗ ៥០ យោជន៏ រង្វះ មាត់ ២០០ យោជន៏ បាត ដៃ បាត ជើង ៣០០ យោជន៏ ជំរៅ មាត់ ៣០០ យោជន៏ រន្ធ ច្រមុះ ២០០ យោជន៏ ក ប្រវែង ៣០០ យោជន៏ ថ្ងាស ប្រវែង ៣០០ យោជន៏ ភ្នែក ៥០ យោជន៏ ក្បាល ទំហំ ៩០០ យោជន៏ ទំហំ ធ្មេញ មួយ ៗ ៥០ យោជន៏ រោម អវយវៈ ទាំង មូល ប្រវែង ៥០ យោជន៏ ក្រ ចក ដៃ ជើង នី មួយ ៗ ប្រ វែង ៥០ យោជន៏។
ឯ ប្រ ពន្ធ របស់ គាត់ មាន ចំនួន ១ ម៉ឺន នាក់ សុទ្ធ តែ ជា ស្ត្រី មាន រូប ឆោមល្អ ឆើត ឆាយ មាន រូប រាង ទំហំ និង កំពស់ ប្រ ហែល នឹង គាត់ ដែរ។ ថ្ងៃ មួយ រាហូ អសុ រិន្ទ្រ ហៅ ពពួក ស្រី ស្នំ មក ជួប ជុំ ហើយ តាំង ក្អេង ក្អាង អួតប្ញទ្ធា នុ ភាព ខ្លាំង ពូកែ របស់ ខ្លួន ប្រាប់ ពួក ស្រី ស្នំ
(សមគាត់ ជា អ្នក អួត ស៊ី ជោរ ផង ) រួចសួរទៅពួកស្រីស្នំថា “ក្នុង លោក ទាំង មូល មើល ទៅ តើ មាន អ្នក ណា ធំ ស្មើ រ អញ ដែល រឺ ទេ ? មាន មុខ មាត់ សំបើម ដូច អញ ទេ? ”។
គាត់ សួរពី ស្រី ទី ១ ដល់ ស្រី ទី បំ ផុត ទាំង មួយ ម៉ឺន នាក់ ។ ស្រី ពៅ គេ បង្អស់ ឆ្លើយ តប ថា "លោក ម្ចាស់ ធំ ប៉ុណ្ណឹង មិន មែន អស្ចារ្យ ស្មើ នឹង ព្រះ សម ណគោ តម ទេ ឯ ព្រះ សមណគោ តម ដែល ខ្ញុំ ធ្លាប់ ប្រទះ ធ្លាប់ ឃើញ ច្រើន ដង នោះ ធំ អស្ចា រ្យ ផុតគេ ក្នុង លោក សមណគោ ធំ ក្រៃ លែង ធំ ខ្ពស់ ក្រៃ លែង ខ្ពស់ ល្អ ក្រៃ លែង ល្អ មាន ប្ញ ទ្ធា នុ ភាព លើស គេ ក្នុង លោក នឹង រក ប្រុស ឯណា មក ផ្ទឹម គ្មាន ឡើយ ”។
រាហូ លឺ ស្រី ស្នំ អួត សរ សើរ ពី គុណ សម្បត្តិ ព្រះ សម្មា សម្ពុទ្ធ ដូច្នេះ គាត់ ជា មនុស្ស អំ នួត ស្រាប់ ផង ក៏ លាន់ មាត់ ថា “យី អើ !សាមណគោតមនោះ កុំថាឡើយដល់ទៅរូបធំ សូម្បីតែកុដិឬខ្លោងទ្វារវិហាររបស់គាត់នៅ ក៏អញចូលទៅមិនទាំងចុះខ្លួនផង ម៉េចក៏ឯងថាអញមិនធំខ្ពស់មិនស្មើនិងព្រះ សម ណគោ តម? បើ ដូច្នេះ អញ ទៅ វាស់ កំពស់ គាត់ មើល តើ ធំ ប៉ុន្មាន ទៅ ! ” ។
ឯ ព្រះ សម្មា សម្ពុទ្ធ ទ្រង់ ឆ្វេង យល់ ដោយ ញាណ ព្រះ អង្គ ថា “ពេល នេះ រា ហូ អសុរិន្ទ្រ តាំង ខ្លួន ឯង ជា ធំ លើស ព្រះ អង្គ មាន បំនង ចូល មក ផ្ទឹម វាស់ នឹង ព្រះ អង្គ ទ្រង់ ក៏ ពង្រីក វិហារ ធម្មតា ”។ លុះ រាហូ ចូល ទៅ លប មើល ព្រះ អង្គ កំពុង សឹង គាត់ ងើប មើល ព្រះ សម្ពុ ទ្ធ បីដូច ជាងើប មើល លើ អាកាស ។ ប៉ុណ្ណឹង ហើយ រាហូ នៅ តែ ប្រកាន់ អស្មិ មានះ ថា ព្រះ អង្គ នៅ តែ មិន ធំ ជាង គាត់ ទៀត ។ ថ្ងៃ មួយ ព្រះ អង្គ យាង ទៅ បិណ្ឌ បាត គាត់ ក៏ លប ចូល ទៅ ឈរ ពី ក្រោយ ព្រះ អង្គ ចំងាយ ៥០ យោជន៏ ផ្ទឹម មើល ទៅ នៅ តែ មិន ខ្ពស់ ស្មើរ នឹង ព្រះអង្គ ទៀត ឃើញ ទាប ជាង ឆ្ងាយ ពេក ក៏ យក ប្ញស្សី មួយ ដើម យ៉ាង វែង ប្រ វែង ៥០ យោជន៏ ទៅ វាស់ ពី ក្រោយ ក៏ នៅ តែ មិន ស្មើរទៀត គាត់ ព្យាយាម ត ប្ញ ស្សី តាំង ពី ១ ដល់១ ពាន់ ដើម អស់ ពេញ មួយ ព្រឹក ហត់ បែក ញើស ហូរ ជា ទឹក ក៏ នៅ តែ មិន ស្មើរ នឹង កំពស់ ព្រះ អង្គ ។
សម័យ ថ្ងៃ មួយ គាត់ ចង់ ឃើញ ព្រះ អង្គ ចំ ព្រះ ភក្ត្រ អោយ បាន ជិត ដើម្បី ធៀប មើល កំពស់ អោយ អស់ ចិត្ត ក៏ និ មិ ត្ត ខ្លួ ន ជា ឆ្លើង ព្រ័ត្រ នៅ ក្នុង ទឹក ស្រះ ចាំ លប មើល ព្រះ អង្គ អោយ ច្បាស់ ស្រាប់ តែ ព្រះ អង្គ ទ្រង់ ត្រាស់ ហៅ ថា “នែ រាហូ ! អ្នក មក នៅ ក្នុង ទឹក ស្រះ ធ្វើ ជា ឈ្លើង ចាំ មើល ត ថា គត ធ្វើ អ្វី ? ឡើង មក !ត ថា គត ប្រាប់ អ្នក អោយ ដឹង! ត ថា គត ធំ អ្វី ប៉ុ ណ្ណោះ ពួក ព្រហ្ម នៅ ឯ ឋាន ព្រហ្ម ធំ ជាង ត ថា គត ទៅ ទៀត ”។ រាហូ នេក ក្នុង ចិត្ត ថា សមណ គោត ម នេះ ធំ ជាង អញ ទៅហើយ ឥលូវ នៅ មាន ព្រហ្ម ឯ ណានោះ ធំ ដែរ ” ក៏ នឹក អៀន ខ្មាស ស្រី ស្នំ របស់ ខ្លួន លែង វិល ទៅ ទី កន្លែង វិញ ទើប សុំ តាម ព្រះ អង្គ ទៅ មើល ព្រហ្ម ទៀត ។ ព្រះ សម្ពុទ្ធ ក៏ អោយ រាហូ តោ ជាយ ចី ពរ ដូ ច្នេះ ក៏ ទូល ព្រះ អង្គ ថា “ ចៃ នៅ នឹង ជាយ ជីពរ ព្រះ អង្គ” ។ រាហូ រឹត តែ ខ្មាស់ ព្រហ្ម ថែម ទៀត ដោយ គំនិត ថា " អញ ធំ សម្បើម ដែល ឥលូវ ព្រហ្ម ថា ឯង តូច ដូច ចៃ ! " ទ្រាំ នៅ ពុំ បាន ក៏ លាព្រះ អង្គ ចុះ មក ទី កន្លែង របស់ វិញ។ ព្រះ អង្គ បាន ផ្តាំរាហូ ថា " អញ ចុះ ទៅ វិញ កុំ ឈប់ នៅ ពាក់ កណ្តាល ផ្លូវ បើ ស្រេក ទឹក កុំ ឈប់ ផឹក ទឹក ឡើយ ”។ រាហូ មក ដល់ កណ្តាល ផ្លូវ ឃើញ ស្រះ មាន ទឹក ថ្លា មាន ផ្កា ឈូក ក្រ អូប ល្វេង ល្វើយ ភ្លេច បណ្តាំ របស់ ព្រះ ពុទ្ធ អង្គ ក៏ចុះ ទៅ ត្រាំ ក្នុង ទឹក ស្រះ នោះ ត្រឹម ក្លៀក ស្រាប់ តែ ដាច់ មូយ កំណាត់ ខ្លួន ធ្លាក់ បាត់។
