ព្យាយាម​គង់​បាន​សម្រេច
សាមគ្គី​ជា​កម្លាំង
ចេះ​ដប់​មិន​ស្មើ​ប្រសប់​មួយ
ចំណេះ​ជា​អាហារ​ ប្រាជ្ញា​ជា​អាវុធ

រឿង​ក្តាន់​និង​ទំពាំង​បាយ​ជូរ

ក្តាន់​មួយ​ ត្រូវ​អ្នក​ប្រមាញ់​ដេ​​ញ​​រត់​ទៅ​ជ្រកពួន​នឹងដើម​ទំពាំង​បាយ​ជូរ​។ អំណាច​ ទំពាំង​​បាយ​ជូរ​មាន​ស្លឹក​លូត​លាស់​វែង​បិទ​បាំង​​ ក្តាន់​បាន​រួច​ជីវិត​ ដោយ​សារ​។​ ពួក​ព្រាន​ស្មាន​ថា​ ឆ្កែ​រក​ដាន​មិន​ឃើញ​ ក៏​ហៅ​ឆ្កែ​ឲ​ត្រឡប់​ មក​វិញ​។ ​លុះ​បាន​រួច​ពី​គ្រោះ​ថ្នាក់​ក្តាន់​ស៊ី​ទំពាំង​បាយជូរ​​ ដែល​ជា​ អ្នក​ធ្វើ​សេចក្តី​ល្អ​ដល់​ខ្លួន​ពី​លើក​មុន ទាល់​តែ​អស់​រលីង​ នេះ​គឺ​ជា​ សេចក្តី​អកតញ្ញូ​ពេញ​ទី​ មិនយូរ​ប៉ុន្មាន​ គេឃើញ​ព្រាន​ត្រឡប់​មក​វិញ​ ហើយ​ដេញ​ម្តង​ទៀត​ សត្វ​នោះ គ្មាន​ទី​ជម្រក​ ក៏​ដល់​នូវ​ក្តី​វិនាស​។​

រឿង​នេះ​ជា​គតិ​ដល់​អ្នក​ដែល​បំផ្លិច​បំផ្លាញទីកន្លែង​ដែល​ខ្លួន​បាន​ជ្រក​ហើយ​។​

(ដក​ស្រង់​ចេញ​ពី​ ទស្សនាវដ្តី​កម្ពុជសូរិយា​  លោក​ ផេង​ ជ្រី​វ​ អ្នក​ប្រែ​រៀប​ចំ)