រឿងសត្វលា យកស្បែកសិង្ហមកគ្របលើខ្លួន
លាមួយយកស្បែកសិង្ហមករុំជិតខ្លួន ធ្វើឲគេខ្លាចក្នុងទីតំបន់នោះ។
គួរដែរឬ សត្វចោលម្សៀតគ្មានអំណាចអ្វីសោះ ចេះធ្វើឲគេញាប់ញ័រភិតភ័យអស់ទាំងស្រុក។
ចៃដន្យអ្វីហេតុតែកម្មស្រាប់តែចុងស្លឹកត្រ ចៀកលេចចេញបន្តិច នាំឲអ្នកទាំងអស់គ្នាស្គាល់បានថាជាសត្វលា បាត់ ភ្ញាក់ផ្អើលទៅវិញ ស្រាប់តែ
ដំបងលេចឡើងព្រោងព្រាតសំពងសត្វលាទារុណយ៉ាងខ្លាំង។
អ្នកខ្លះដែលមិនយល់ នឹកឆ្ងល់ថា ហេតុម្តេចក៏គេហ៊ានដេញសិង្ហឲរត់ជ្រកក្នុងរោងត្បាល់កិនបានដោយងាយ។
(ដកស្រង់ចេញពី ទស្សនាវដ្តីកម្ពុជសូរិយា លោក ផេង ជ្រីវ អ្នកប្រែរៀបរៀង)
