ព្យាយាម​គង់​បាន​សម្រេច
សាមគ្គី​ជា​កម្លាំង
ចេះ​ដប់​មិន​ស្មើ​ប្រសប់​មួយ
ចំណេះ​ជា​អាហារ​ ប្រាជ្ញា​ជា​អាវុធ

រឿង​មេ​មាន់​ស៊ុត​មាស

អ្នក​កំណាញ់​ត្រឡប់​ជា​ខាត​ដើម​ មក​ពី​ចង់​ចំណេញ​ច្រើន​​ពេក​។

មេ​មាន់​មួយ​ក្នុង​មួយ​ថ្ងៃ​ពង​ចេញ​មាស​មួយ​ដុំ​ ។ អ្នក​ម្ចាស់​មាន់​ស្មាន​ថា​ក្នុងពោះ​មាន់​មាន​សុទ្ធ​តែ​មាស​ក៏​សម្លាប់​ មាន់​ ពុះ​រក​​មើល​ហើយ​ឃើញ​ដូ​ចជា​មាន់​ធម្មតាៈ នេះ​គឺ​បំផ្លាញ​តែ​ខ្លួន​ ឯង នាំ​ខាត​អស់​របស់​ដ៏ប្រ​សើរ​។

​រឿង​នេះ​ជា​ដំបូន្មានដល់​អ្នក​កំណាញ់​ដែល​ត្រឡប់​ទៅ​ជា​អ្នក​កំសត់​វិញ​ ទាល់​ព្រឹក​ទាល់​ល្ងាច​ទោះ​បី​ដល់​ពេល​ខ្លួន​ជិត​ស្លាប់​ក៏​ដោយ​ព្រោះ​តែ​ ចង់​បាន​ជ្រុល​ពេក។

សុភាសិត​ខ្មែរ​”លោភ​ហួស​ខ្នាត​ នាំ​ខាត​ដើម​”។​

(ដក​ស្រង់​ចេញ​ពី​ ទស្សនាវដ្តី​កម្ពុជសូរិយា​  លោក​ ផេង​ ជ្រី​វ​ អ្នក​ប្រែ​រៀប​ចំ)