ព្យាយាម​គង់​បាន​សម្រេច
សាមគ្គី​ជា​កម្លាំង
ចេះ​ដប់​មិន​ស្មើ​ប្រសប់​មួយ
ចំណេះ​ជា​អាហារ​ ប្រាជ្ញា​ជា​អាវុធ

រឿង​មេ​ឆ្កែ​ផើម​និង​មិត្ត​វា​

មេឆ្កែ​មួយ​ឈឺ​ពោះ​ជិត​កើត​កូន​ មិន​ដឹង​ជា​រក​កន្លែង​ឯណា​​នឹង​កើត​បាន​ ទើប ​និយាយ​អង្វរ​សុំ​កន្លែង​មិត្ត​វា​ មិត្ត​វា​ដោយ​ទើស​ទាល់​មិន​​ដឹង​ថា​ដូច​ ម្តេច​ ក៏​ព្រម​ឲ​មេ​ឆ្កែ​នោះ​កើត​កូន​នៅ​កន្លែង​របស់​ខ្លួន​។​ បាន​ប្រហែល​ កន្លះ​ខែ​ មេ​ឆ្កែ​ជា​មិត្ត​ត្រឡប់​មក​វិញ​ដ្បិត​មេ​ឆ្កែ​នោះ កើត​កូន​រួច​​ហើយ​។ មេ​នោះ​សុំ​កន្លះ​ខែ​ទៀត​ ព្រោះ​កូន​ដើរ​មិនទាន់​រួច​ ស្រួល​។ ​មិត្ត​វា​យល់​ព្រម​ម្តង​ទៀត​។ លុះ​សន្យា​ទី​២​មក​ដល់​​នាង​មេ​ឆ្កែ​ជា​មិត្ត​ ​ត្រឡប់​មក​សុំ​ផ្ទះ​ កន្លែង​និង​គ្រែ​របស់​ខ្លួន ​វិញ​។ ពេល​នោះ​មេ​ឆ្កែ​កើត​កូន​​បញ្ចេញ​ធ្មេញ​ស​ស្ងាច​ហើយ​កំហែង​ថា​ “​បើ​ មីហង​ឯង​ហ៊ាន​តែ​​បណ្តាញ​​អញ​ឲ​ចេញ​ទៅ​ក្រៅ​ អញ​នឹង​ចេញ​ទៅ​ក្រ​ញី​មី​ហង​ឯង ​ជាមួយ​នឹង​កូន​អញ​ឥឡូវ​។ ដ្បិត​កូន​អញ​វា​ធំៗ​អស់​ហើយ​។

របស់ ​ដែល​គេ​ឲ​ដល់​មនុស្ស​អាក្រក់​កំណាច​ រមែង​តែ​នាំ​ឲ​ស្តាយ​ក្រោយ​ ព្រោះ​បើ​ ចង់​ទារ​យក​មក​វិញ​ មាន​តែ​បាក់​និង​បែក​ គឺ​ថា​ត្រូវ​តែ​កើត​ក្តី​ ត្រូវ​ តែ​ឈ្លោះ​ប្រកែក​គ្នា​ជា​ធម្មតា​ ហើយ​បណ្តោយ​ឲ​មនុស្ស​កំណាច​ឈាន​បាន​មួយ​ ជំហាន​ហើយ​ មិន​យូរ​មិន​ឆាប់​ទេ​មុខ​ជា​វា​ថែម​បី​ជំហាន​ទៀត​ បង្រ្គប់​ជា​៤ ​ឥ​ឡូវ​។

(ដក​ស្រង់​ចេញ​ពី​ ទស្សនាវដ្តី​កម្ពុជសូរិយា​  លោក​ ផេង​ ជ្រី​វ​ អ្នក​ប្រែ​រៀប​រៀង)