រឿងសត្វលាពីរ
លាទាំងពីរធ្វើដំណើរជាមួយគ្នា លាមួយ គេផ្ទុកសុទ្ធតែចម្បើង។ លាមួយទៀត គេផ្ទុកសុទ្ធតែប្រាក់សាច់ លានេះមានឫកក្រអឺត ដ្បិតបាននាំរបស់ប្រសើរលើខ្នង មិនចង់ឲ្យនរណាជួយសម្រាលខ្លួនសោះ វាដើរលើកជើងខ្ពស់ៗ បោះជំហានវែងៗ ហើយអង្រន់ប្រាក់ឮធឹងៗ បែបសង្ហា លុះចោរមកដល់ដ្បិតគេត្រូវការប្រាក់ គេស្ទុះទៅរកលាដឹកប្រាក់ ចាប់បង្ហៀរហើយបញ្ឈប់។ លានោះខំប្រឹងការពារប្រាក់ ស្រាប់តែដឹងថាខ្លួនត្រូវពីរបីព្រនង់ ហើយឈឺក្រែល វាថ្ងូរដកដង្ហើមធំ ហើយពោលថាៈ "កាលពីដើម តើគេសន្យាថា ឲចោរវាយអញដូច្នេះឬ? ចំណែកលាខាងណោះដែលដើរពីក្រោយ គេរួចពីគ្រោះថ្នាក់ ចុះចង្រៃអ្វីតែអញក៏ប៉ះលើចោរវាយស្តើរចង់ងាប់"។
លាទីពីរឆ្លើយថាៈ "ម្នាលសំឡាញ់! មិនមែនស្រួលប៉ុន្មានទេដែលមានការងារខ្ពង់ខ្ពស់នោះ បើបងឯងបញ្ជិះតែម្ចាស់ដូចខ្ញុំ នោះបងឯងធ្វើម្តេចនឹងបានឈឺខ្លួន"។
