វិធីខ្ចីប្រាក់ឲ្យបានឆាប់
ជីវិតមនុស្សយើងជួនកាលក៏មានពេលខ្លះទ័លម្តងម្កាលដែរ ដោយហេតុចៃដន្យនណាមួយដោះស្រាយមិនទាន់។ ពេលជួបហេតុការណ៍ដូច្នេះយើងត្រូវចេះរកវិធីដោះទ័ល។ ការខ្ចីប្រាក់គេមិនមែនជារឿងងាយស្រួលទេ តែយើងអាចខ្ចីបានឆាប់រហ័សប្រសិនបើយើងយល់ច្បាស់ពីវីធីខ្ចី និងប្រភពប្រាក់។
១. ត្រូវត្រៀមលក្ខណៈរួចជាស្រេច។ គ្រឹះស្ថានហិរញ្ញវត្ថុឬធនាគារ ភាគច្រើន ត្រូវការព័ត៌មានមួយចំនួនអំពីអ្នក ហើយជាទូទៅព័ត៌មានដែលត្រូវការនោះមិនខុសគ្នាប៉ុន្មានទេពីអង្គភាព មួយទៅអង្គភាពមួយ។ ដូច្នេះចូរត្រៀមព័ត៌មាននិងឯកសារឲ្យបានគ្រប់គ្រាន់សម្រាប់ ភ្នាក់ងារឥណទាន។ ធ្វើដូចនេះ អាចជួយពន្លឿនដំណើរការប្រាក់កំចីរបស់អ្នកបាន។
២. ប្រសិនបើអ្នកធ្លាប់ខ្ចីពីមុនមកហើយ ហើយតែងសង់ប្រាក់ត្រឡប់វិញជាទៀងទាត់ នោះអ្នកងាយនឹងទទួលបានប្រាក់កំចីម្តង់ទៀត។
៣. ស្វែងរកប្រភពប្រាក់៖ តើប្រភពណាខ្លះអាចឲ្យអ្នកខ្ចីប្រាក់បាន បងប្អូន មិត្តភក្តិ ធនាគារ....? ចូរជ្រើសរើសប្រកបដោយហេតុផល យកតែប្រភពណាដែលសមស្របបំផុតសម្រាប់អ្នក។ រួចសិក្សាមើលតើប្រភពណាទំនងជាឲ្យអ្នកខ្ចីជាងគេ។
៤. អាវ៉ង់ប្រាក់ខែមុន (សងវិញពេលបើកប្រាក់ខែ)។ វិធីនេះអាចខ្ចីបានលឿន ហើយកន្លែងធ្វើការភាគច្រើនអាចនឹងមានសេវាប្រភេទនេះ។
៥. បញ្ចាំ។
សាលារៀន salarean.com
