ព្យាយាម​គង់​បាន​សម្រេច
សាមគ្គី​ជា​កម្លាំង
ចេះ​ដប់​មិន​ស្មើ​ប្រសប់​មួយ
ចំណេះ​ជា​អាហារ​ ប្រាជ្ញា​ជា​អាវុធ

លេស​៥​យ៉ាង​ដែល​នាំ​ឲ្យ​អ្នក​ខ្ចិល​សន្សំ​ប្រាក់​

បើ​យើង​តាំង​ចិត្ត​ធ្វើ​អ្វី​មួយ​ពិត​ប្រាកដ ​យើង​ពិត​ជា​អាច​ធ្វើ​បាន។ តើ​បើ​យើង​មិន​តាំង​ចិត្ត​ធ្វើ​ហើយ​ ទោះ​កិច្ច​ការ​ស្រួល​ធ្វើ​ប៉ុណ្ណា​ក៏​យើង​ធ្វើ​ទៅ​មិន​រួច​ដែរ។ ខាង​ក្រោម​នេះ​គឺ​ជា​លេស​មួយ​ចំនួន​ដែល​មនុស្ស​ទូទៅ​ច្រើន​យក​មក​សំអាង​ថា​ ខ្លួន​មិន​ទាន់​អាច​សន្សំ​ប្រាក់​បាន​ទេ​ព្រោះ​មូល​ហេតុ​នេះ​ ឬ​មូល​ហេតុ​នោះ។

១. ខ្ញុំ​គ្មាន​ប្រាក់​គ្រប់​គ្រាន់​សម្រាប់​សន្សំ​ទេ

២. សន្សំ​បាន​ប្រយោជន៍​អ្វី​បើ​បាន​ការ​ប្រាក់​ទាបសឹង​អី​ហ្នឹង​

៣. ខ្ញុំ​ជំពាក់​គេ​ច្រើន​ណាស់​ គ្មាន​ប្រាក់​ទុក​សន្សំទេ

៤. ចាំ​ឡើង​ប្រាក់​ខែ​ច្រើន​ជាង​នេះ​ចាំ​ចាប់​ផ្តើម​សន្សំ

៥. ទោះបី​សន្សំ​ក៏​មិន​ជា​បាន​ប្រាក់​ច្រើន​លើស​នេះ​ប៉ុន្មាន​ផង

ទោះបី​ជា​មាន​ឬ​គ្មាន​បញ្ហា​ខាង​លើ​ក៏​ដោយ​ អ្នក​នៅ​តែ​អាច​ឆ្លៀត​សន្សំប្រាក់​បាន​ជា​និច្ច កិច្ច​ការ​នេះ​ទាមទារ​នូវ​ចិត្ត​អំណត់ និង​តាំង​ចិត្ត​ធ្វើ​យ៉ាង​ពិត​ប្រាកដ។

សាលារៀន salarean.com