ព្យាយាម​គង់​បាន​សម្រេច
សាមគ្គី​ជា​កម្លាំង
ចេះ​ដប់​មិន​ស្មើ​ប្រសប់​មួយ
ចំណេះ​ជា​អាហារ​ ប្រាជ្ញា​ជា​អាវុធ

អាថ៌កំបាំង​នៃ​ជោគជ័យ​​សេដ្ឋី​ទាំង​៥០០​នាក់​

សេចក្តី​ប្រាថ្នា​ចង់​បាន​ទ្រព្យ​សម្បត្តិ​ច្រើន​ តែង​កើត​មាន​ក្នុង​សន្តាន​ចិត្ត​មនុស្ស​លោក​តាំង​ពី​កំណើត​មក​ម្ល៉េះ (ស្រីហិតោបទេស)។ សួរ​ថា​ធ្វើ​ដូច​ម្តេច​ទើប​ក្លាយ​ជា​អ្នកមាន? នេះ​ជា​សំណួរ​ដែល​មនុស្ស​ទូ​ទៅ​ចោទ​សួរ​ជានិច្ច។ ណាប៉ូឡេអុង​ហៀល (Napoleon Hill) ដែល​ជា​អ្នក​និពន្ធ​សៀវភៅ​ដ៏​ល្បីល្បាញ​​ដែល​មាន​ចំណង​ជើង​ថា​ "​សញ្ជឹង​គិត រួច​ក្លាយ​ជា​អ្នកមាន Think and Grow Rich" បាន ​ចំណាយ​ពេល​ស្រាវ​ជ្រាវ​​អស់​រាប់​ឆ្នាំ​ទៅ​លើ​កំពូ​ល​អ្នក​មាន​ទាំង ៥០០ នាក់​នៅ​អាមេរិក ដើម្បី​ស្រាយ​ចំងល់​ថា​អ្វី​ទៅ​ជា​កត្តា​ចំបង​ដែល​នាំ​ឲ្យ​មនុស្ស​ក្លាយ​ជា​អ្នក​មាន។ លោក​រក​ឃើញថា​​អ្នក​មាន​ទាំង ៥០០ នាក់​នោះ​​ មាន​ចំនុច​រួម​មួយ​គឺ​​

សំលឹង​មើល​អនាគត​ដោយ​ភាព​វិជ្ជមាន។ ពួក​គេ​គិត​ថា​អ្វី​ៗ​អាច​សម្រេច​ទៅ​បាន​តាម​ការ​ចង់​បាន។ ​ តាមរយៈ​របក​គំហើញ​នេះ​សៀវភៅ​មួយ​ក្បាល​ដ៏​មានតម្លៃ​ខាង​លើ​បាន​បោះពុម្ព​ ផ្សាយ​និង​លក់​ដាច់​បំផុត​ក្នុង​ពិភព​លោក។ ក្រោយ​ៗ​មក​មាន​​មនុស្ស​មិន​តិច​ទេ​ដែល​បាន​ក្លាយ​ជា​អ្នក​មាន​ដោយ​សារ​ អនុវត្ត​តាម​​វិធី​សាស្ត្រ​របស់​ណាប៉ូឡេអុង​ហៀល។



ក្នុង​សៀវភៅ​ សញ្ជឹង​គិត រួច​ក្លាយ​ជា​អ្នក​មាន ផ្តោតជា​សំខាន់​ លើ​ការ​កែ​ប្រែ​ផ្នត់​គំនិត​ខាង​ក្នុ​ង ឲ្យ​មាន​ភាព​ប្រាកដ​ប្រជា​អំពី​ទំហំ​ទឹក​ប្រាក់​ដែល​មនុស្ស​ម្នាក់​ៗ​ ប្រាថ្នា​ចង់​បាន​ក្នុង​មួយ​ឆាក​ជីវិត​នេះ រួច​ហើយ​តម្កល់​ចិត្ត​រំលឹក​ជា​រៀង​រាល់​ថ្ងៃ​អំពី​ក្តី​ប្រាថ្នា​នេះ។ កាលណា​ចិត្ត​ខាង​ក្នុង​រឹង​មាំ​ច្បាស់​លាស់​អំពី​ទឹក​ប្រាក់​ដែល​ខ្លួន​ ប្រាថ្នា​ចង់​បាន​ហើយ​ នោះ​វា​នឹង​​ស្តែង​អានុភាព​ទាក់​ទាញ​បង្កើត​​ឲ្យ​លេច​ជា​រូប​រាង​ឡើង​នៅ​ ពិភព​ខាង​ក្រៅ។

"​ចង់​ក្លាយ​ជា​អ្នក​មាន ចូរ​កែ​ប្រែ​ផ្នត់​គំនិត​របស់​អ្នក​" ណាប៉ូឡេអុង​ហៀល។

ស្រាវ​ជ្រាវ​ប្រែ​សម្រួល​ដោយ salarean.com