ចំនុចពិសេស ៣ យ៉ាងដែលធ្វើឲ្យណាប៉ូឡេអុងឈ្នះសង្គ្រាម
ណាប៉ូឡេអុង បូណាប៉ារត៍ គឺជាអធិរាជនិងជាកំពូលមេទ័ពរបស់បារាំង។ ក្នុងប្រវត្តិច្បាំងរបស់ណាប៉ូឡេអុង សឹងតែគ្មានបរាជ័យសោះ។ គេឃើញមានសៀវភៅរាប់ម៉ឺនក្បាលសរសេរអំពីគាត់ និងមេរៀនជីវិតរបស់គាត់។ បើសង្កេតមើលទៅ គេឃើញមានចំនុចពិសេស ៣ យ៉ាងដែលធ្វើឲ្យគាត់ទទួលបានជោគជ័យ ហើយដែលចំនុចទាំងបីនេះអាចយកមកអនុវត្តបានក្នុងជីវិតរស់នៅ ក៏ដូចជាការប្រកបរបររកស៊ី។ ចំនុចទាំង ៣ នោះគឺ៖
១. ណាប៉ូឡេអុងចេះដឹងច្បាស់លាស់នូវគ្រប់ផ្នែកនៃយោធា។ ណាប៉ូឡេអុងនិយាយថា " សម្រាប់កិច្ចយោធាតើមានអ្វីខ្លះដែលខ្ញុំមិនដឹង? បើគ្មាននរណាចេះប្រើកាំភ្លើងធំ ខ្ញុំចេះប្រើ។ បើគ្មាននរណាចេះធ្វើគ្រាប់កាំភ្លើង ខ្ញុំចេះធ្វើបាន។ "
២. ណាប៉ូឡេអុងយកចិត្តទុកដាក់ល្អិតល្អន់លើគ្រប់ស្ថានភាពដែលខ្លួន ត្រូវប្រឈមមុខ។ គាត់សិក្សាច្បាស់លាស់អំពីសភាពការណ៍យោធា។
៣. ណាប៉ូឡេអុងប្រមើលមើលទុកជាមុននូវព្រឹត្តិការណ៍ដែលអាចកើតឡើងខុស ការគ្រោងទុក ហើយរៀបផែនការជាស្រេចដើម្បីដោះស្រាយបញ្ហា។
អ្នកនិពន្ធ ៖ Brian Tracy
ប្រែសម្រួលរៀបរៀងដោយ salarean.com
