ព្យាយាម​គង់​បាន​សម្រេច
សាមគ្គី​ជា​កម្លាំង
ចេះ​ដប់​មិន​ស្មើ​ប្រសប់​មួយ
ចំណេះ​ជា​អាហារ​ ប្រាជ្ញា​ជា​អាវុធ

ក្បួន​កាត់​បន្ថយ​ចំណាយ

១.​ តាម​ដាន​ចំណាយ៖ ប្រសិន​បើ​អ្នក​មិន​ដឹង​ថា​ចាយ​ប្រាក់​អស់​ទៅ​ណា​ខ្លះ​ទេ​ នោះ​អ្នក​នឹង​ជួប​បញ្ហាប្រាក់​នា​ពេល​អនាគត​ជាក់​ជា​ពុំ​ខាន។ ចូរ​កាត់​ត្រា​រាល់​ចំណាយ​ទាំង​អស់​ ហើយ​សួរ​ខ្លួន​ឯង​ថា​ចំណាយ​ណា​ជា​ចំណាយ​ចាំបាច់?

២. កម្រិត​ចំនួន​ទឹក​ប្រាក់​ចាយ​វាយ​ប្រចាំ​សប្តាហ៍៖ ឧទាហរណ៍​ប្រសិន​បើ​អ្នក​កំណត់​ថា​ចាយ​ $50 ក្នុង​មួយ​សប្តាហ៍​ ចូរ​ដាក់​តាម​ខ្លួន​តែ​ $50 ហាម​ថែម​ ហាម​ចាយ​លើស​កម្រិត។ ករណី​ដែល​ចាយ​នៅ​សល់ ឧទាហរណ៍​ចាយ​អស់​ត្រឹម​តែ​ $30 ទឹក​ប្រាក់​ដែល​នៅ​សល់​មិន​ត្រូវ​យក​ទៅបូក​ជាមួយ​សប្តាហ៍​បន្ទាប់​ទេ ពោល​គឺ​សប្តាហ៍​ក្រោយ​ត្រូវ​ចាយ​តែ​ $50 មិន​មែន​ $70 ទេ។

៣. ពេល​ដើរ​លេង​យប់​ចូរ​ដាក់​ប្រាក់​សុទ្ធ​តាម​ខ្លួន​ត្រឹម​កម្រិត​កំណត់បាន​ ហើយ​ ចូរ​កុំ​យក​កាត​ធនាគារ​តាម​ខ្លួន​ បើ​មិន​ចង់​ឲ្យ​ចាយ​លង់​ខ្លួន។ ការ​ចាយ​ប្រាក់​សុទ្ធ​នឹង​ធ្វើ​ឲ្យ​អ្នក​ដឹង​ខ្លួន​ថា​ចំណាយ​អស់​ច្រើន ហើយ​រអា​មិន​ហ៊ាន​ចំណាយ។

៤. ចូរ​ទិញ​ទំនិញ​​ដោយ​មាន​បញ្ជី​ ជៀស​វាង​ទិញ​បន្លែ​ផ្លែ​ឈើ​ស្រស់​ច្រើន​ហួស​កម្រិត​បរិភោគ​ពីរ​បី​ថ្ងៃ​ ព្រោះនឹង​​ត្រូវ​ខាត​ប្រាក់​ទទេៗ​ពេល​របស់​ទាំ​ងនោះ​រលួយ​ខូច​ព្រោះ​បរិភោគ​ មិន​ទាន់។

៥. កែប្រែ​ទម្លាប់​ចាយ​ប្រាក់​៖ បើ​រក​ឃើញ​ថា​ខ្លួន​ចំណាយ​ខ្ជះ​ខ្ជាយ​ទៅ​លើ​អ្វី​ហើយ​ចូរ​ព្យាយាម​កត់​បន្ថយ ​ចំណាយ​លើ​មុខ​នោះ។​ ពេល​អនុវត្ត​បាន​ជោគ​ជ័យ​មួយ​ហើយ​ ចូរ​បន្ត​អនុវត្ត​លើ​ចំនុច​ផ្សេង​មួយ​ទៀត រហូត​ដល់​លែង​មាន​ចំនុច​ខ្ជះ​ខ្ជាយ។

សាលារៀន salarean.com