ព្យាយាម​គង់​បាន​សម្រេច
សាមគ្គី​ជា​កម្លាំង
ចេះ​ដប់​មិន​ស្មើ​ប្រសប់​មួយ
ចំណេះ​ជា​អាហារ​ ប្រាជ្ញា​ជា​អាវុធ

វិធី​ឲ្យ​ប្រាក់​មិត្ត​ភក្តិ​ខ្ចី​ដោយ​មិន​ឲ្យ​បែក​បាក់​មិត្ត​ភាព

ការឲ្យ​ប្រាក់​ទៅ​មិត្ត​ភក្តិ​ខ្ចី​ជា​ទង្វើ​ដ៏​សប្បុ​រស​មួយ​ តែ​ទង្វើ​នេះ​អាច​នាំ​ទៅ​ដល់​ការ​បែក​បាក់​មិត្ត​ភាព​នៅ​ពេល​ដែល​មិត្ត​ ភក្តិ​មិន​ព្រម​សង​ប្រាក់​វិញ។ ស្ថិត​ក្នុង​ស្ថាន​ភាព​នេះ យើង​ត្រូវ​ថ្លឹង​ថ្លែង​រវាង​មិត្ត​ភក្តិ​និង​ប្រាក់។ ទោះបី​ជា​យ៉ាង​ណា​ក៏​ដោយ​បើ​ជា​មិត្ត​ល្អ​នឹង​គ្នា​ ចុង​ក្រោយ​យើង​ត្រូវ​តែ​ឲ្យ​ខ្ចី​ដ​ដែល។​ គេ​ថា​ ជួយ​គ្នា​ក្នុង​គ្រា​ក្រ ។ ដើម្បី​ជៀស​វាង​កុំ​ឲ្យ​មាន​បញ្ហា​មុន​នឹង​អ្នក​សម្រេច​ថា​ឲ្យ​មិត្ត​ភក្តិ​ខ្ចី​ប្រាក់​អ្នក​គួរ​អនុវត្ត​ដូច​ខាង​ក្រោម៖

១. ពិភាក្សា​ជាមួយ​ប្តី​ប្រពន្ធជាមុន​សិន​ ដើម្បីឲ្យ​យល់​ច្បាស់​ពី​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​ឲ្យ​គាត់​ទទួល​ដឹង​ឮ​និង​យល់​ព្រម​​ឲ្យ​អ្នក​ផ្តល់​ប្រាក់​ឲ្យ​មិត្ត ​ភក្តិ​ខ្ចី។

២. គិត​ទុក​ជា​ស្រេច​ថា​ ប្រាក់​ដែល​ឲ្យ​ខ្ចី​គ្មាន​សំណង​ត្រឡប់​មក​វិញទេ គឺ​ទុក​ដូច​ជា​ឲ្យ​ទទេ។ តែ​ប្រសិន​បើ​មិត្ត​ភក្តិ​សង​វិញ​ជា​ការ​ប្រសើរ។ ចូរ​ឲ្យ​ខ្ចី​ត្រឹម​តែ​កម្រិត​ដែល​អ្នក​យល់​ថា​សម​ល្ម​ម​បាន​ហើយ។

៣. ជួយ​ស្វែង​រក​ដំណោះ​ស្រាយ​ឲ្យ​មិត្ត​ភក្តិ ដូច​ជា​ជួយ​រក​ការងារ​ឲ្យ ឬ​ជួយ​រក​ប្រភព​ចំណូល​ផ្សេង​ទៀត​។

សាលារៀន salarean.com