ព្យាយាម​គង់​បាន​សម្រេច
សាមគ្គី​ជា​កម្លាំង
ចេះ​ដប់​មិន​ស្មើ​ប្រសប់​មួយ
ចំណេះ​ជា​អាហារ​ ប្រាជ្ញា​ជា​អាវុធ

បួន​ចំនុច​ដែល​ធនាគារ​ពិចារណា​មុន​ឲ្យ​ប្រាក់​កំចី​

មុននឹង​ផ្តល់​ប្រាក់កំចី​ទៅ​អតិថិជន​ណា​ម្នាក់​ធនាគារ​ភាគ​ច្រើន​ពិចារណា​លើ​ កត្តា​សំខាន់​ៗ​បួន។ ក្នុង​ភាសារ​អង់គ្លេស​ គេ​ហៅ​កត្តា​ទាំង​បួន​ថា The Four C's (Capacity លទ្ធភាព​សង, Capital ទ្រព្យ​សម្បត្តិ​, Character ប្រវត្តិ​សង​ប្រាក់​, Collateral វត្ថុបញ្ចំ)។

លទ្ធភាព​សង សំដៅ​លើ​សមត្ថភាព​នាពេល​បច្ចុប្បន្ន​និង​នាពេល​អនាគត​ ក្នុង​ការ​សង​ប្រាក់​​ធនាគារ​វិញ។ និយាយ​ឲ្យ​ចំ​ គឺ​តើ​អ្នក​អាច​មាន​ប្រាក់​សង​គ្រប់​គ្រាន់​ជា​រៀង​រាល់​ខែ​ដែរ​ឬទេ? ធនាគារ​ពិចារណា​លើ​កត្តា​មួយ​ចំនួន​ដូច​ជា៖

- តើ​អ្នក​ធ្វើ​ការ​ជាមួយ​អង្គភាព​បច្ចុប្បន្ន​បាន​រយៈ​ពេល​ប៉ុន្មាន​ហើយ តើ​អ្នក​ស្ថិត​ក្នុង​មុខ​ដំណែង​ដដែល​ឬ​ដូរ​មុខ​ដំណែង។ ជា​ទូទៅ​​ធនាគារ​មើល​ថា​អ្នក​បាន​ធ្វើ​ការ​នៅ​អង្គភាព​ឬ​តំណែង​ដដែល​យ៉ាង​ ហោច​ណាស់​រយៈពេល​មួយ​ឆ្នាំ។

- តើ​អ្នក​រក​បាន​ចំណូល​ប៉ុន្មាន​ក្នុង​មួយ​ខែ?

- តើ​អ្នក​ចំណាយ​អស់​ប៉ុន្មាន​ក្នុង​មួយ​ខែ? រួម​នឹង​បំណុល​ផ្សេង​ទៀត​ដែល​អ្ន​ក​ជំពាក់?

ទ្រព្យ​សម្បត្តិ​ សំដៅ​លើ​ទ្រព្យ​ទាំ​ងអស់​ដែល​អ្នក​មាន​៖

- តើ​អ្នក​មាន​ផ្ទះ​ទេ? មាន​ផ្ទះ​មាន​ន័យ​ថា​អ្នក​ខិត​ខំ​សន្សំ​ទ្រព្យ​សម្បត្តិ​ ប្រសិន​បើ​ករណី​ណា​មួយ​អ្នក​ជួប​បញ្ហា​សង​បំណុល​មិន​រួច អ្នក​អាច​នឹង​លក់​ផ្ទះ​សង​បំណុល​បាន។

- តើ​អ្នក​រថ​យន្ត​ឬ​ទ្រព្យ​អ្វី​ផ្សេង​ទៀត​ទេ?

- តើ​អ្នក​មានសន្សំ​​​ប្រាក់​នៅ​ធនាគារទេ? ប្រសិនបើ​អ្នក​បានស​ន្សំ​ប្រាក់​បម្រុង​សម្រាប់​គ្រាអាសន្ន នោះ​ប្រាក់​នេះ​អាច​យក​មក​ទូទាត់​សង​ក្នុង​ករណី​អ្នក​ជួប​បញ្ហា​ ហិរញ្ញវត្ថុ។

ប្រវត្តិ​សង​ប្រាក់​ សំដៅ​លើ​ការ​ទូទាត់​ទាន់​ពេលវេលា​។ តើ​ប្រវត្តិ​សង​ប្រាក់​របស់​អ្នក​កាល​ពី​មុន​ល្អ​ឬ​មិន​ល្អ។ ប្រសិន​បើ​អ្នកមាន​ប្រវត្តិ​ល្អ នោះ​អ្នក​ងាយ​ស្រួល​ខ្ចី​ប្រាក់​ពី​ធនាគារ។

វត្ថុ​បញ្ចាំ សំដៅ​លើ​ទ្រព្យ​សម្បត្តិ​ដែល​អ្នក​ដាក់​ជា​គ្រឿង​ធានា​ថា​អ្នក​សង​ប្រាក់​ទៅ ​ធនាគារ​វិញ​គ្រប់​ចំនួន​និង​ទាន់​ពេល​វេលា ប្រសិនបើ​អ្នក​មិន​អាច​សង​បាន​ទេ​ អ្នក​យល់​ព្រម​លក់​ទ្រព្យ​សម្បត្តិ​នេះ​ដើម្បី​សង។ វត្ថុ​បញ្ចំ​ រួម​មាន​ផ្ទះ​ជាដើម​ ជា​គ្រឿង​បញ្ជាក់ធ្វើ​ឲ្យ​ធនាគារ​ទុក​ចិត្ត​មក​លើ​អ្នក។

ប្រភព៖ FIDC

ប្រែសម្រួល​ជា​ភាសា​ខ្មែរ៖ សាលារៀន salarean.com