មូលហេតុមួយចំនួនដែលបណ្តាលឲ្យដេកមិនលក់
១. សំលឹងមើលនាឡិកា៖ មូលហេតុដ៏សាមញ្ញមួយនេះធ្វើឲ្យមនុស្សដេកមិនលក់ដោយសារតែខ្វល់ ខ្វាយពីរឿងម៉ោងថាសល់រយៈពេលប៉ុន្មានទៀតសម្រាប់ដំណេក
២. បរិភោគភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីន
៣. គិតពីរឿងដេកខ្លាំងពេក ឧទាហរណ៍គិតថាត្រូវដេកឲ្យលក់ស្រួលព្រោះព្រឹកឡើងមានកិច្ចប្រជុំ សំខាន់មួយ ដែលចាំបាច់ត្រូវក្រោកពីព្រលឹមនិងមានស្មារតីល្អ
៤. ជក់បារី៖ ជាតិនីកូទីនក្នុងបារីធ្វើឲ្យខួរក្បាលចេះតែភ្ញាក់ឡើង ច្រើនជាងធម្មតាពី១៥ទៅ២០ដង
វីធី ដោះស្រាយ៖ បិទបាំងកុំឲ្យឃើញនាឡិកា គឺរស់នៅដូចធម្មជាតិមិនខ្វល់ពីរឿងម៉ោង ជៀសវាងកាហ្វេអ៊ីនមុនដេក សម្រាកមួយភ្លែតមុនពេលដេកបំភ្លេចការងារចោល និងផ្តាច់បារី ឬបើទៅមិនរួច គួរជ្រើសរើសបារីណាដែលមិនសូវប៉ះពាល់ដល់ដំណេក។
ប្រែសម្រួលដោយ salarean.com
