ព្យាយាម​គង់​បាន​សម្រេច
សាមគ្គី​ជា​កម្លាំង
ចេះ​ដប់​មិន​ស្មើ​ប្រសប់​មួយ
ចំណេះ​ជា​អាហារ​ ប្រាជ្ញា​ជា​អាវុធ

វីធី​ធ្វើ​ឲ្យ​ជីវិត​រីក​រាយ

ខាង​ក្រោម​នេះ​គឺ​ជា​វិធី​ធ្វើ​ឲ្យ​ជីវិត​មនុស្ស​រីក​រាយ​ ដោយ​ផ្អែក​លើ​ការ​សិក្សា​ស្រាវ​ជ្រាវ​បែប​វិទ្យា​សាស្ត្រ។​

១. បរិច្ចាក​ប្រាក់​ជួយ​ដល់​អ្នក​ដទៃ៖ តាម​ការ​សិក្សា​របស់​ព្រឹត្តិបត្រ​ចិត្ត​សាស្ត្រ​បាន​បង្ហាញ​ថា​មនុស្ស​ដែល​ មាន​ជីវិត​រីក​រាយ​បំផុត​គឺ​ជា​មនុស្ស​ដែល​បរិច្ចាគ​ប្រាក់​ច្រើន​បំផុត​ ដើម្បី​ជួយ​អ្នក​ដទៃ។ ការ​ជួយ​អ្នក​ដទៃ​ធ្វើ​ឲ្យ​មនុស្ស​មាន​អារម្មណ៍​រីក​រាយ។

២.​ សាក​ល្បង​ធ្វើ​រឿង​ថ្មីៗ៖ ការ​ស្រាវ​ជ្រាវ​មួយ​បង្ហាញ​ថា​មនុស្ស​ដែល​ចូល​ចិត្ត​សាក​ល្បង​ធ្វើ​អ្វី​ ថ្មីៗ​តែង​មាន​ចិត្ត​រីក​រាយ​ជាង​មនុស្ស​ធម្មតា។

៣. ប្រើ​ពណ៌​ខៀវ៖ ការ​សិក្សា​មួយ​របស់​សាកល​វិទ្យាល័យ​សូស​សិច​ លើក​ឡើង​ថា​រលក​ខួរ​ក្បាល​របស់​មនុស្ស​បង្ហាញ​ពី​ភាព​រីក​រាយ​ពេល​ណា​បាន​ ឃើញ​ពណ៌​ខៀវ។ អ្នក​វិភាគ​មួយ​ចំនួន​យល់​ថា​ នេះ​ប្រហែល​បណ្តាល​មក​ពី​បុព្វបុរស​យើង​ចូល​ចិត្ត​ផ្ទៃ​មេឃ​ដ៏​ខៀវ​ខ្ចី​ ដែល​តំណាង​ឲ្យ​ជោគ​ជ័យ​ការងារ​ប្រចាំ​ថ្ងៃ​ហើយ​មើល​ទៅ ទើប​មនុស្ស​យើង​ជាប់​ចិត្ត​ស្រឡាញ់​ពណ៌​ខៀវ​រហូត​មក។

៤. កុំ​ប្រកាន់​យក​គំនិត​ខ្លួន​ឯង​ថា​ត្រូវ​ពេក៖ ការ​ធ្វើ​ចិត្ត​ឲ្យ​នៅ​កណ្តាល​ធ្វើ​ឲ្យ​ជីវិត​ស្រស់​បំព្រង​។

៥. ទទួល​ទាន​ដំណេក​ឲ្យ​បាន​យ៉ាង​ហោច​ណាស់​ ៦ ម៉ោង រៀង​រាល់​យប់

៦. រក​មិត្ត​ល្អ​ឲ្យ​បាន​យ៉ាង​ហោច​ណាស់​១០​នាក់

៧. មាន​ស្នេហា​ស្មោះត្រង់

ប្រែសម្រួល​ដោយ salarean.com