លក្ខណៈសម្បត្តិ ៥ យ៉ាងរបស់មនុស្សមានទេពកោសល្យ
មនុស្ស មានទេពកោសល្យជាជំពូកមនុស្សដែលក្រុមហ៊ុនតែងប្រាថ្នាចង់បាន។ ជាទូទៅមនុស្សមានទេពកោសល្យ ច្រើនមានលក្ខណៈសម្បត្តិលេចធ្លោ ៥ យ៉ាង៖
១. បត់បែនតាមកាលៈទេសៈជាក់ស្តែង ទៅតាមលក្ខណៈក្រុមហ៊ុន ផលិតផល ឬស្ថានភាពសង្គម។ បត់បែនតាមកាលៈទេសៈគឺមានន័យថា ចេះសម្របខ្លួន និងមានឆន្ទៈរៀនសូត្រចំណេះថ្មីៗ។
២. មានគំនិតច្នៃប្រឌិត និងហ៊ានប្រថុយ
៣. ស្មោះត្រង់ហ៊ានធ្វើហ៊ានទទួល មិនលាក់ចំណេះ ជំនាញ
៤. ស្រឡាញ់ការងារពិតប្រាកដ ធ្វើការដោយពេញចិត្ត
៥. ចេះធ្វើការជាមួយមិត្តរួមអាជីព និងចេះទំនាក់ទំនងជាមួយអតិថិជន និងអង្គភាពខាងក្រៅ។
សាលារៀន salarean.com
