ព្យាយាម​គង់​បាន​សម្រេច
សាមគ្គី​ជា​កម្លាំង
ចេះ​ដប់​មិន​ស្មើ​ប្រសប់​មួយ
ចំណេះ​ជា​អាហារ​ ប្រាជ្ញា​ជា​អាវុធ

វិធី​កំណត់​ទិសដៅ​ជីវិត

មនុស្សម្នាក់​ៗ​តែ​មាន​បំណង​ប្រាថ្នា​ក្នុង​ឆាក​ជីវិត​រៀង​ៗ​ខ្លួន។ បំណង​នោះ​ទោះបី​តូច​ក្តី​ធំ​ក្តី​គឺ​ដក់​ជាប់​ក្នុង​ចិត្ត​ជានិច្ច។ តែ​នៅ​ពេល​សួរ​ខ្លួន​ឯង​ថា​ខ្លួន​ចង់​បាន​អ្វី​ឲ្យ​ពិត​ប្រាកដ​ក្នុង​ជីវិត​ នេះ មនុស្ស​យើង​ហាក់​នឹក​មិន​ឃើញ​ទៅ​វិញ។ ការ​កំណត់​គោល​ដៅ​អនាគត​មានសារៈ​សំខាន់​ណាស់​សម្រាប់​កិច្ច​ការ​ទាំង​ពួង​ ដែល​មនុស្ស​ត្រូវ​ធ្វើ។ ការ​រស់​នៅ​ដោយ​គ្មាន​គោល​ដៅ​ដូច​បើក​នាវា​ក្នុង​សមុទ្រ​តែល​តោល​រក​ទី​ កំណត់​គ្មាន។

លោក​អ្នក​ប្រាជ្ញ និង​អ្នក​ជោគជ័យ​ទាំង​ឡាយ​ក្នុង​លោក​តែង​លើក​ឡើងដូច​ៗ​គ្នា​ថា​ដើម្បី​ទទួល​ បាន​ជោគ​ជ័យ​មនុស្ស​ដាច់​ខាត​ត្រូវ​តែ​កំណត់​គោលបំណង​ប្រចាំ​ជីវិត​របស់​ ខ្លួន​ឲ្យ​ឃើញ​ទោះ​ត្រូវ​ចំណាយ​រយៈពេល​យូរ​ប៉ុណ្ណា​ក៏ដោយ។ ពេល​ដែល​កំណត់​គោល​បំណង​បាន​ហើយ​អ្វី​ៗ​ហាក់​ដូច​ជា​ច្បាស់​ស្រឡះ​ ហើយ​កម្លាំង​ចិត្ត​និង​កម្លាំង​កាយ​ទាំង​អស់​ក៏​ត្រូវ​ផ្តុំ​ទៅ​លើ​កិច្ច​ ការ​ដែល​មាន​ប្រយោជន៍​ដែល​ជួយ​សម្រេច​បាន​នូវ​ទិស​ដៅ​ជីវិត។ វិធី​ដ៏​សាមញ្ញ​បំផុត​ដែល​ជួយ​ក្នុង​ការ​កំណត់​គោល​បំណង​ជីវិតគឺ៖

១. យក​ក្រដាស​ ស មួយ​សន្លឹក​និង​ប៊ិច​មួយ​ដើម សរសេរ​ចំណង​ជើង​ធំៗ​ថា "​គោល​បំណង​ក្នុង​ឆាក​ជីវិត​ខ្ញុំ"​

២.​ សរសេ​កត់​ត្រា​គំនិត​ទាំង​អស់​ដែល​ផុស​ចេញ​មក។ ចូរ​កុំ​ក្រែង​រអា​ថា គោលបំណង​នេះ ​មិន​អាច​សម្រេច​ទៅ​បាន​ទេ ឬ​ខ្លាច​អញ្ចេះ​អញ្ចោះ​។ ប្រការ​សំខាន់​គឺ​ទឹក​ចិត្ត​របស់​អ្នក​ស្រឡាញ់​និង​ចង់​បាន​ពិត​ប្រាកដ​ ក្នុង​ឆាក​ជីវិត។

៣. បន្ត​ធ្វើ​ដូច្នេះ​រហូត​មួយ​អាទិត្យ មួយ​ខែ ឬ​មួយ​ឆ្នាំ រហូត​ដល់​អ្នក​ប្រាកដ​ក្នុង​ចិត្ត​ថា​ "​នេះ​ពិត​ជា​គោល​បំណង​ដែល​ខ្ញុំ​ចង់​បាន​ពិត​ប្រាកដ​ក្នុង​ឆាក​ជីវិត"

សាលារៀន salarean.com